បរិច្ចាគ
ឆ្កែនៅក្នុងទ្រុង

ដំណើរផ្លូវមួយពោរពេញដោយភាពព្រៃផ្សៃ 

9.12.2019

តាមរបាយការណ៍អ្នកស៊ើបអង្កេតសម្ងាត់របស់ FOUR PAWS 

តាមរយៈសាច់រឿង និងការរៀបរាប់របស់សាក្សី ក៏ដូចជារបាយការណ៍ ស៊ើបអង្កេតរបស់យើង ពេលវេលាខាងក្រោមនេះ រៀបរាប់ឡើងវិញពីដំណើរផ្លូវដ៏គួរឲ្យរន្ធត់ដែលសត្វឆ្កែ និងឆ្មាបានជួបប្រទះនៅពេលពួកវាត្រូវបានគេយកទៅសម្លាប់ដើម្បីយកសាច់ជួញដូរ។

ដំណើរការនេះពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ប៉ុន្តែយើងជឿថា ដើម្បីជួយបញ្ឈប់នូវជំនួញបែបនេះ យើងគ្រប់គ្នាគួរយល់ពីស្ថានភាពពិតជាក់ស្ដែង ដែលសត្វឆ្កែ និងឆ្មាទាំងនេះបានជួបប្រទះ។

*បម្រាម៖ រូបភាពមួយចំនួនខាងក្រោម អាចប៉ះពាល់រំខានចំពោះអ្នក។ សូមបញ្ជាក់ថា ដំណើរផ្លូវដ៏រន្ធត់នេះ នឹងធ្វើឱ្យអ្នកអានមួយចំនួនមានអារម្មណ៍តក់ស្លុត។ ប្រសិនបើអ្នកមិនចង់ឃើញទេ អ្នកអាចរំលងទៅដល់ផ្នែកចុងក្រោយតែម្ដង ដោយចុច ត្រង់នេះ ដើម្បីចាត់វិធានការបញ្ចប់ជំនួញដ៏ឃោរឃៅឥឡូវនេះ។

ដំណើរសត្វចិញ្ចឹមមួយដែលត្រូវលួចទៅក្នុងការជួញដូរសាច់ឆ្កែ និងឆ្មាដ៏រន្ធត់ 

ការលួចទាក់/ការចាប់យកទៅ 

ម្ចាស់សត្វបានប្រាប់យើងដោយអស់សង្ឃឹមថា ត្វចិញ្ចឹមរបស់ពួកគាត់ត្រូវគេលួចចាប់យកទៅក្នុងពេលយប់ស្ងាត់គ្មានមនុស្ស។ នៅពេលឡើង កគាត់រកសត្វចិញ្ចឹមរបស់ខ្លួនមិនឃើញដោយមិនដឹងថាពួកវាបាត់ទៅណាឡើយ។
យើងបានជួបម្ចាស់ដែលកំពុងតាមរកសត្វចិញ្ចឹមរបស់ខ្លួនដែលបាត់ នៅតាមផ្លូវ ដោយគិតថាពួកវាគ្រាន់តែដើរឆ្ងាយពីផ្ទះ ឬវង្វេងប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងចិត្តពួកគាត់ដឹងថា សត្វទាំងនោះច្បាស់ជាត្រូវគេចាប់យកទៅសម្លាប់ដើម្បីយកសាច់លក់បាត់ទៅហើយ ព្រោះរឿងនេះតែងកើតឡើងជាញឹកញាប់។ 
យើងបានសាកសួរអ្នកបម្រើការក្នុងហាងមួយកន្លែង។ គេបានប្រាប់យើងថា ពេលថ្ងៃ គាត់ឃើញឆ្កែឆ្មាដែលមានប្រឡៅកដើរចុះឡើង
ឬជួនកាលមានឆ្កែឆ្មាអនាថាដើររកចំណីស៊ីក្បែរហាងគាត់ ហើយសត្វទាំងនេះត្រូវគេទាក់តាមផ្លូវយកទៅដោយប្រើហិង្សាលើពួកវាផង។ ពួកចោរបានប្រើប្រាស់ក្រចាប់ដែកទាក់កពួកវា ហើយញាត់បញ្ចូលទ្រុងតូចៗខាងក្រោយម៉ូតូរបស់ពួកគេ។ បន្ទាប់មកពួកចោរទាំងនោះ ក៏ជិះចេញទៅយ៉ាងលឿន ដើម្បីកុំឱ្យគេតាមទាន់។
បើសិនជាអ្នកវិញតើមានអារម្មណ៍យ៉ាងណា ពេលដែលកំពុងតែសប្បាយ ក្នុងផ្ទះ ឬរត់លេងក្បែរភូមិសុខៗ ស្រាប់តែមានរបស់ធ្ងន់ម្យ៉ាងទាក់ជាប់នៅករបស់អ្នក ហើយត្រូវគេវាយ ចាប់ញាត់ចូលទៅក្នុងទ្រុង រួចយកចេញទៅពីកន្លែងដែល ធ្លាប់នៅរស់នៅ?
គេពុំសូវហ៊ានឃាត់ចាប់ពួកចោរទាំងនោះទេ ព្រោះខ្លាចការគំរាមកំហែងដោយអំពើហិង្សា និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

ដំណើរផ្លូវ​ដ៏សែន​ព្រៃផ្សៃ 
ឆ្កែនៅតាមផ្លូវទៅទីសត្តឃាត

ការដឹកជញ្ជូន 

យើងបានធ្វើដំណើរកាត់រថយន្ត និងម៉ូតូដែលមានដឹកឆ្កែ និងឆ្មាជាច្រើនក្បាលក្នុងទ្រុងតូចៗ ដោយមានខ្សែចងជើង និងឃ្លុំមាត់ជាប់ ធ្វើឱ្យពួកវាមិនអាចមិនអាចរើបម្រះបានឡើយ។
អ្នកឱ្យការណ៍របស់យើងបានប្រាប់ថា សត្វទាំងនេះត្រូវគេដឹករាប់ម៉ោង ឬ រាប់សិបថ្ងៃពីខេត្តមួយទៅខេត្តមួយ ពេលខ្លះពីប្រទេសមួយទៅប្រទេសមួយ ហាលថ្ងៃ ដោយពុំមានអាហារស៊ី ឬទឹកផឹកឡើយ។
សត្វជាច្រើនងាប់តាមផ្លូវ ដោយសារតែស្ត្រេស របួស ហត់អស់កម្លាំង ក្ដៅខ្លាំង ឬត្រូវសង្កត់គាបជាប់ក្រោមទម្ងន់របស់សត្វដទៃទៀត។
គេពិបាកយកភ្នែកមើលរថយន្តបើកកាត់ដែលមានទ្រុងឆ្កែ និងឆ្មាបន្តុបលើគ្នាយ៉ាងច្រើនណាស់ ដោយសត្វទាំងនោះពិបាកដកដង្ហើម ស្រេកទឹក ឃ្លានអាហារ និងភ័យខ្លាច ហើយចង់ត្រឡប់ទៅជួបគ្រួសារ ឬសហគមន៍ពួកវាវិញ។

ការរង់ចាំ​ដ៏អន្ទះសា 
ឆ្កែនៅក្នុងសត្តឃាត

កន្លែងបង្ខាំងសត្វ 

យើងបានទៅដល់កន្លែងបង្ខាំងសត្វ ដែលនៅទីនោះពេលខ្លះគេឃាំងទុកឆ្កែ និងឆ្មារាប់សប្ដាហ៍មុនពេលយកទៅសម្លាប់។ សត្វទាំងនេះត្រូវបានគេដាក់នៅក្នុងទ្រុង និងរណ្ដៅដ៏កខ្វក់ និងចង្អៀតនៅលើដី ដែលត្រូវនៅប្រជ្រៀតគ្នាស្ទើរតែគ្មានកន្លែងរើខ្លួន។
នៅទីតាំងមួយទៀត យើងបានឃើញគេយកទុយោបាញ់ទឹកទៅលើឆ្កែ។ មើលទៅពួកវាស្រេកទឹកយ៉ាងខ្លាំង ហើយបានព្យាយាមលិឍទឹកពីកម្រាលឥដ្ឋ ឬពីរោមរបស់សត្វឆ្កែដទៃទៀត។
សត្វឆ្កែទាំងនេះនៅប្រជ្រៀតគ្នា ដោយក្ដីភ័យខ្លាច។ នៅពេលដែលយើងដើរទៅកៀកនឹងទ្រុង ពួកវាមួយចំនួនងាកមករកយើង បក់កន្ទុយ ហាក់ចង់បានការសន្ដោសប្រណីពីមនុស្ស។ យើងតក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញសភាពបែបនេះ ប្រសិនបើអាច យើងនឹងជួយពួកវាទាំងអស់ជាមិនខាន។

ផ្លូវទៅរកទីសត្តឃាត 
ឆ្កែនៅតាមផ្លូវទៅទីសត្តឃាត

ការ​ដឹកជញ្ជូន​ទៅកាន់ទីសត្ត​ឃាត 

យើងបានឃើញរថយន្តឈប់ ហើយកម្មករចាប់ចងសត្វឆ្កែទាំងនោះញាត់ចូលទៅក្នុងបាវ ឬទ្រុង និងបោះពួកវាទៅក្នុងរថយន្ត គរពីលើគ្នា។
គេបានប្រាប់យើងថា សត្វទាំងនេះនឹងត្រូវដឹកទៅកាន់ទីសត្តឃាតដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ និងត្រូវធ្វើដំណើររាប់សិបថ្ងៃ។

ការរៀបចំមុនពិឃាត 

ការ​បង្ខំ​ឱ្យស៊ីចំណី 

នៅតាមផ្លូវនៅវៀតណាម ហាងលក់សាច់ឆ្កែជាច្រើននៅជាប់ៗគ្នា។ យើងបានឃើញអ្នកបម្រើការនៅតាមហាងទាំងនោះ ញាត់ទុយោជ័រទៅក្នុងមាត់ឆ្កែ បង្ខំឱ្យពួកវាស៊ីបាយ និងអាហារដែលនៅសេសសល់ ដើម្បីវាធាត់ មុនពេលយកទៅសម្លាប់យកសាច់។ ឆ្កែកាន់ធ្ងន់ សាច់លក់បានប្រាក់កាន់តែច្រើន។
ឃើញសត្វឆ្កែទទួលរងការឈឺចាប់បែបនេះ គឺជារឿងមួយដ៏សែនរន្ធត់។ គេប្រាប់យើងថា ពេលខ្លះការធ្វើបែបនេះបានធ្វើឱ្យឆ្កែងាប់ដោយសារតែធ្លាយក្រពះ។
តើអ្នកស្វែងយល់ច្បាស់អំពីជំនួញសត្វឆ្កែ និងឆ្មា ហើយឬនៅ? សូមចុចត្រង់នេះ ដើម្បីចាត់វិធានការបញ្ឈប់ការជួញដូរឥឡូវនេះ

ការបញ្ចប់ជីវិតដោយភាពព្រៃផ្សៃ 
រង្វិលជុំ

ការសម្លាប់ 

យើងបានឃើញគេចាប់ឆ្កែបោះទៅក្នុងរណ្ដៅ ដែលពោរពេញទៅដោយទឹក ដ៏កខ្វក់ ហើយលង់ងាប់។ ឆ្កែខ្លះត្រូវបានគេដាក់ចូលក្នុងទ្រុង ហើយពន្លិចទៅក្នុងទឹក ឬយកខ្សែចងករបស់វារហូតដល់ថប់ដង្ហើមងាប់។ សត្វឆ្កែមួយចំនួនត្រូវគេច្រកបាវវាយរហូតដល់ងាប់ ឬត្រូវបានគេយកកាំបិតមកអារបំពង់កវា។ នៅតាមផ្សារ យើងថែមទាំងឃើញឆ្កែត្រូវគេរោលដោយប្រើឧបករណ៍បាញ់ភ្លើង និងឃើញឆ្មាត្រូវ គេបោះចូលទៅក្នុងទឹកក្ដៅកំពុងពុះ នៅពេលដែលពួកវានៅដឹងខ្លួននៅឡើយ។
ខណៈដែលយើងប្រមូលចងក្រងឯកសារពីរបៀបដែលសត្វទាំងនេះត្រូវគេសម្លាប់ យើងក៏ឃើញឆ្កែ និងឆ្មាដែលនៅរស់កំពុងក្រាញនៅក្នុងទ្រុង ព្រោះរង់ចាំដល់វេនរបស់ខ្លួន។ ពួកវាអាចមើលឃើញ ដឹងក្លិន និងឮអ្វីៗគ្រប់យ៉ាង ហើយពួកវាក៏ដឹងដែរថា វេនរបស់ពួកវានឹងមកដល់ឆាប់ៗនេះ។
កម្មករនៅទីសត្តឃាតបានប្រាប់យើងថា ពួកគេភាគច្រើនទទួលបានកម្រៃនិងបណ្ដុះបណ្ដាលតិចតួច។ ប្រសិនបើមានការបណ្ដុះបណ្ដាលត្រឹមត្រូវពីរបៀបសម្លាប់សត្វ ប្រហែលសត្វទាំងនោះមិនទទួលរងនូវការឈឺចាប់បែបនេះឡើយ។
 

ឆ្កែត្រូវបានដកចេញ

ការរៀបចំចុងក្រោយ | ការកែច្នៃ 

យើងឃើញសត្វដែលទើបសម្លាប់រួច ត្រូវ​គេយកទៅកែច្នៃនៅ​នឹងទីតាំងផ្ទាល់ ក៏ដូចជាក្រោយពេលបញ្ជូនទៅកាន់​ហាងនានា។ សត្វដែលសម្លាប់រួចទាំងនេះ ត្រូវ​គេ​យកទៅ​បោះចូលក្នុងទឹកក្ដៅរហូត​ដល់ ​ស្បែករបស់វា​ឡើង​ទន់​​ទើបគេ​បោចរោម​វាចេញ ឬ​ម្យ៉ាងទៀតគេប្រើប្រាស់ឧបករណ៍បាញ់ភ្លើង មក​ដុតរោល​រោមរបស់វា។ នៅមុខហាង យើង​ឃើញ​អ្នកលក់សាច់វះសត្វ​ ដើម្បីយកគ្រឿងក្នុង និងឆ្អឹង ទៅចម្អិនម្ហូប ហើយ​គេ​ប្រាប់យើងថា ពេលខ្លះ​គ្រឿងក្នុង និងឆ្អឹង​ទាំងនេះ ត្រូវបានគេយកទៅប្រើប្រាស់​ធ្វើជាឱសថផងដែរ។
អ្វីដែលពិបាកជឿនោះគឺ បើទោះបីជាកម្មករទាំងនេះមើលឃើញផ្ទាល់ភ្នែកក៏ដោយ ក៏មួយថ្ងៃៗ ពួកគេសម្លាប់សត្វជាច្រើនក្បាល ដែលកត្តានេះធ្វើឱ្យពួកគេមិនញញើតចំពោះអ្វីដែលពួកគេកំពុងធ្វើ និងហានិភ័យដែលអាចកើតឡើងចំពោះពួកគេផ្ទាល ដែលធ្វើការងារក្នុងស្ថានភាពដ៏សែនកខ្វក់ និងគ្រោះថ្នាក់បែបនេះ។

សាច់ឆ្កែ

ទាំងអស់នេះសម្រាប់តែអាហារ​មួយពេល | ការចម្អិន 

យើងឃើញមនុស្ស​បរិភោគសាច់​ឆ្កែ និងឆ្មា នៅតាមហាងជុំគ្នាជាមួយ​មិត្តភក្តិពួកគេក្រោយពេលចេញពីធ្វើការ។ សាច់ត្រូវគេ​ចម្អិនជា​ម្ហូបបែបការី ឯ​គ្រឿង​ក្នុងត្រូវគេយកទៅ​ចម្អិន​ធ្វើជា​ស៊ុប។ ជាទូទៅ សាច់ទាំងនេះ​ត្រូវ​បានគេ​ដុត អាំង ឬចំហុយ ហើយកាត់ជា​ដុំៗដើម្បីបរិភោគ។ យើង​ក៏បានឃើញ​ចុងភៅ​ចម្អិន​អាហារ​ដោយដាក់​ឈាមសត្វដែលគេបានសម្លាប់ ផងដែរ។ មានអ្នកក្នុងស្រុក​ជាច្រើនដែលបរិភោគសាច់ទាំងនេះ ប៉ុន្តែក៏មានភ្ញៀវទេសចរមួយចំនួន បានសាក​ល្បងបរិភោគម្ហូប​ទាំងនេះ​ជាលើកដំបូង​ផងដែរ។ អ្វីដែលធ្វើឲ្យយើង​មានការ​ងឿងឆ្ងល់នោះ គឺថាតើពួកគេទាំងនោះ បានដឹងដែរឬទេអំពីដំណើរផ្លូវដ៏សែនរន្ធត់ដែលសត្វ​ទាំងនេះ​បានឆ្លងកាត់មុនពេលគេយកសាច់មកចម្អិន​ជាអាហារនេះ​? តើពួកគេ​មានដឹង​ទេថា អ្វីដែល​ពួកគេកំពុង​បរិភោគនេះ គឺជាសត្វ​ចិញ្ចឹមគួរ ឱ្យស្រលាញ់របស់មនុស្សណាម្នាក់នោះ?

តើអ្នក​បានអានគ្រប់គ្រាន់ហើយឬនៅ? 
ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

ខ្ញុំត្រៀម​ធ្វើរួចហើយដើម្បីបញ្ឈប់​ការជួញដូរ​សាច់ឆ្កែ និងឆ្មា។ 

សូមចុះឈ្មោះឥឡូវនេះ!