បរិច្ចាគ
ឆ្កែនៅក្នុងសត្តឃាត

ការគំរាមកំហែងចំពោះសត្វ និងមនុស្ស 

14.2.2020

របាយការណ៍របស់អងគការ FOUR PAWS សដីពីការជួញដូរសាច់ហឆែ និងឆ្មម ពៅតាមបណ្ដដរបពេសអាសុីអាពគនយ៍៖ ពវៀត្ណ្ដម កមពុជា និងឥណឌូពណសុី និងអនុសាសន៍កនុងការបញ្ឈប់ជំនួញពនោះ។

របាយការណ៍នេះផ្តល់ជាគំនិតយល់ដឹងមួយអំពីការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ដោយផ្តោតសំខាន់នៅកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី។ ថ្វីបើមានការពិបាកក្នុងការកំណត់ចំនួនសត្វរងគ្រោះពិតប្រាកដដែលពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់ក៏ដោយ ក៏វាមានទំហំធំធេងមិនគួរឱ្យជឿ។ នៅកម្ពុជាមានសត្វឆ្កែរងគ្រោះជាង ៣លានក្បាល និងជាង ១លានក្បាលនៅឥណ្ឌូណេស៊ី ចំណែកឯនៅវៀតណាម ឆ្កែជាង ៥លានក្បាល និងសត្វឆ្មាប្រមាណ ១លានក្បាលត្រូវបានសម្លាប់ដើម្បីយកសាច់ទៅជួញដូរជារៀងរាល់ឆ្នាំ។ គ្រប់ទិដ្ឋភាព និងរូបភាពនៃការជួញដូររាប់ចាប់ពីការចាប់ ការដឹកជញ្ជូន រហូតដល់ការសម្លាប់ គឺសុទ្ធសឹងតែមានលក្ខណៈសាហាវព្រៃផ្សៃ និងទុក្ខវេទនាដែលមិនអាចទទួលយកបាន ហើយកត្តានេះបានធ្វើឱ្យក្លាយជាបញ្ហាព្រួយបារម្ភជាខ្លាំងលើសត្វចិញ្ចឹមនាសម័យនេះ។

ក្រៅពីបញ្ហាប៉ះពាល់ជាក់ស្តែងដល់សុខុមាលភាពសត្វ ការជួញដូរនេះក៏ជាកត្តាបង្កហានិភ័យចំពោះសុខភាពទាំងសត្វ និងមនុស្សផងដែរ។ ទាក់ទិននឹងបញ្ហានេះ ការជួញដូរសាច់ឆ្កែ និងជំងឺឆ្កែឆ្កួតមានជាប់ពាក់ព័ន្ធគ្នាដោយមិនអាចប្រកែកបាន ដែលស្របទៅនឹងយុទ្ធសាស្រ្តលុបបំបាត់ជំងឺឆ្កែឆ្កួតក្នុងតំបន់ និងពិភពលោកឡើយ។ ក្នុងករណីជាច្រើនបានរកឃើញថា ការជួញដូរ និងការសម្លាប់សត្វឆ្កែ និងឆ្មា ដើម្បីយកសាច់បរិភោគ ធ្វើឡើងដោយបំពានទៅនឹងច្បាប់ជាតិក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ ព្រមទាំងជំរុញឱ្យមានសកម្មភាពខុសច្បាប់ផ្សេងៗដូចជាការលួចសត្វចិញ្ចឹមជាដើម ដែលប្រការនេះក្លាយបញ្ហាសង្គមកំពុងរីករាលដាលនៅក្នុងតំបន់។

អានរបាយការណ៍ទាំងស្រុង នៅត្រង់នេះ៖

គំរាមកំហែងចំពែះសត្វ និងមន៊សែស

គំរាមកំហែងចំពែះសត្វ និងមន៊សែស

របាយការណ៍របស់អង្គការ FOUR PAWS ស្ដីពីការជួញដូរសាច់ឆ្កែ និងឆ្មែនែតាម បណ្ដែបែទែសអាស៊ីអាគ្នែយ៍៖ វៀតណម កម្ពុជា និងឥណ្ឌូណែស៊ី និងអន៊សាសន៍ក្នុងការបញែឈប់ជំនួញនែះ។

អនុសាសន៍របស់ FOUR PAWS

ផ្អែកលើការស្រាវជ្រាវដ៏ទូលំទូលាយ ការស៊ើបអង្កេត និងបទពិសោធដែលបានអនុវត្តជាក់ស្តែង​ អង្គការ FOUR PAWS ស្នើសុំ និងជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី កម្ពុជា និងវៀតណាម សហការជាមួយអង្គការសុខុមាលភាពសត្វក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលនានាដូចជាអង្គការ FOUR PAWS ជាដើម អនុវត្តនូវសកម្មភាពនានាខាងក្រោម៖

  • ចេញសេចក្តីណែនាំតឹងរ៉ឹងជាផ្លូវការ ដើម្បីបញ្ឈប់ការទទួលទានសាច់ឆ្កែ និងឆ្មា។
  • ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលការណ៍របស់រដ្ឋាភិបាលក្នុងការប្រឆាំងចំពោះការជួញដូរសាច់ឆ្កែ និងឆ្មា ដោយយោងទៅលើបញ្ហាប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពសាធារណៈ សុខុមាលភាពសត្វ ស្ថិរភាពសេដ្ឋកិច្ច និងមុខមាត់ជាតិលើឆាកអន្តរជាតិ។
  • រៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ទាក់ទងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងពង្រឹងលើការអនុវត្តច្បាប់។
  • អនុវត្តការបិទចរាចរណ៍ជួញដូរសាច់ឆ្កែ និងឆ្មាខុសច្បាប់ ដើម្បីបង្ហាញពីការប្រឆាំង​របស់រដ្ឋាភិបាល។
  • រៀបចំផែនការសកម្មភាពដោយសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗដើម្បីធានាបាននូវការថែទាំដ៏ត្រឹមត្រូវចំពោះឆ្កែ និងឆ្មាដែលបានដកហូតពីការបិទអាជីវកម្មជួញដូរខុសច្បាប់បន្ទាប់ពីរយៈពេលនៃសង្គមនីយកម្មច្បាប់។
  • លើកទឹកចិត្តភាគីពាក់ព័ន្ធនឹងការជួញដូរនេះ ឱ្យផ្លាស់ប្តូរដោយស្ម័គ្រចិត្តក្នុងការបង្វែរប្រភពចំណូល និងមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ព្រមទាំងផ្តល់ជារង្វាន់លើកទឹកចិត្តដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរនេះ។
  • រឹតបន្តឹងការឆ្លងកាត់ព្រំដែន និងពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ពាក់ព័ន្ធនឹងចរាចរណ៍ឆ្កែ និងឆ្មាឆ្លងកាត់ព្រំដែន រួមមានការបង្កើតមធ្យោបាយងាយស្រួលក្នុងការដកហូត​ និងផ្ដល់ជម្រកដល់សត្វ។
  • កសាងសមត្ថភាពបសុព្យាបាលក្នុងប្រទេសដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគ្រប់គ្រងស្ថិតិសត្វអនាថា រួមមានកម្មវិធីចាក់វ៉ាក់សាំងការពារ ឬបញ្ឈប់កំណើត(គ្រៀវ) ឆ្កែ និងឆ្មាជាដើម។
  • ជំរុញទំនួលខុសត្រូវក្នុងនាមម្ចាស់សត្វចិញ្ចឹម និងមិនលើកទឹកចិត្តឱ្យមានការលក់ដូរសត្វចិញ្ចឹមរបស់ខ្លួនទៅឱ្យឈ្មួញឡើយ។
  • បង្កើនការពិន័យចំពោះចោរលួចសត្វចិញ្ចឹម និងសកម្មភាពពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាទៅលើម្ចាស់សត្វចិញ្ចឹម។

 

សម្រាប់អនុសាសន៍ពិសេស និងលម្អិតបន្ថែម មានបង្ហាញជូនក្នុងរបាយការណ៍នេះ

Cats in a cage

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ

#ProtectMillions

សូមចុះឈ្មោះឥឡូវនេះ!

Search