ទិន្នន័យសម្ងាត់
ជំនាន់៖ 12/07/2022
សេចក្ដីប្រកាសស្ដីពីទិន្នន័យសម្ងាត់
កម្មវត្ថុ និងការទទួលខុសត្រូវ
- សេចក្តីប្រកាសស្ដីពីទិន្នន័យសម្ងាត់នេះ ផ្តល់ជូនអ្នកនូវព័ត៌មានអំពីចរិតលក្ខណៈ វិសាលភាព និងគោលបំណងនៃការដំណើរការទិន្នន័យផ្ទាល់ខ្លួនទាក់ទងនឹងសេវាកម្មអនឡាញរបស់យើង និងវេបសាយនានាដែលទាក់ទងនឹងលក្ខណៈពិសេស និងខ្លឹមសារនានា (តទៅហៅថា “សេវាកម្មអនឡាញ” ឬ “វេបសាយ”) ។
- សេវាកម្មអនឡាញ ត្រូវបានផ្តល់ជូនដោយ VIER PFOTEN International, Linke Wienzeile 236, A-1150 ទីក្រុងវីយែន ប្រទេសអូទ្រីស (តទៅហៅថា “អ្នកផ្តល់សេវាកម្ម” “យើងខ្ញុំ” ឬ “យើង”) ដែលទទួលខុសត្រូវដោយច្បាប់ក្រោមគោលការណ៍ច្បាប់ការពារទិន្នន័យ។
- សេវាកម្មអនឡាញរបស់យើង ត្រូវបានរៀបចំឡើងដោយ Hetzner Online GmbH, Industriestr. 25, 91710 Gunzenhausen, អាល្លឺម៉ង់ ហើយត្រូវបានរក្សាទុកដោយ web&co, Marxergasse 5/24, A-1030 ទីក្រុងវីយែន ប្រទេសអូទ្រីស។
- អ្នកអាចទាក់ទងមកកាន់មន្រ្តីការពារទិន្នន័យរបស់យើងតាមអាសយដ្ឋានអ៊ីមែល៖ office@four-paws.org។
- ពាក្យ“ អ្នកប្រើប្រាស់” រួមបញ្ចូលអតិថិជន និងអ្នកទស្សនាទាំងអស់លើសេវាកម្មអនឡាញរបស់យើង។
មូលដ្ឋានច្បាប់
យើងប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយផ្អែកលើមូលដ្ឋានច្បាប់ដូចខាងក្រោម៖
- ការព្រមព្រៀងស្របតាមមាត្រា៦ កថាខណ្ឌទី១ (ក) បទប្បញ្ញត្តិស្តីពីការការពារទិន្នន័យទូទៅ (GDPR) ។ ការព្រមព្រៀង ត្រូវបានចាត់ទុកថាជាការប្រកាសដោយស្ម័គ្រចិត្ត ជូនដំណឹង និងដោយអចេតនាទាក់ទងនឹងករណីជាក់លាក់ដែលបានផ្តល់ជាទម្រង់នៃសេចក្តីប្រកាស ឬសកម្មភាពដែលគ្មានការបញ្ជាក់ណាមួយដែលបុគ្គលពាក់ព័ន្ធបង្ហាញពីការព្រមព្រៀងចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួន ។
- ភាពចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យា ឬជំហានបណ្ដោះអាសន្ននានាយោងតាមមាត្រា៦ កថាខណ្ឌទី១ (ខ) GDPR មានន័យថានៅពេលទិន្នន័យត្រូវបានស្នើសុំដើម្បីឱ្យយើងបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនចំពោះអ្នក ឬដើម្បីរៀបចំការសន្និដ្ឋាននៃកិច្ចសន្យាជាមួយអ្នក។
- ការដំណើរការដើម្បីអនុវត្តតាមកាតព្វកិច្ចច្បាប់ យោងតាមមាត្រា៦ កថាខណ្ឌទី១ (គ) GDPR ឧទា. នៅពេលដំណើរការទិន្នន័យត្រូវបានទាមទារដោយច្បាប់ ឬបទប្បញ្ញត្តិផ្សេងទៀត។
- ការដំណើរការដើម្បីការពារផលប្រយោជន៍ យោងតាមមាត្រា៦ កថាខណ្ឌទី១ (ច) GDPR មានន័យថានៅពេលដំណើរការចាំបាច់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើង ឬផលប្រយោជន៍របស់ភាគីទីបី ដូច្នេះផលប្រយោជន៍បែបនេះមិនត្រូវបានបដិសេធដោយសិទ្ធិមូលដ្ឋាន និងសេរីភាពជាមូលដ្ឋានក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ។
សិទ្ធិនៃកម្មវត្ថុទិន្នន័យ
យើងធានានូវសិទ្ធិនានានៅពេលដំណើរការទិន្នន័យរបស់អ្នកដូចខាងក្រោម៖
- សិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរត្រួតពិនិត្យ យោងតាមមាត្រា១៣ កថាខណ្ឌទី២ (ឃ) GDPR និងមាត្រា១៤ កថាខណ្ឌទី២ (ង) GDPR។
- សិទ្ធិចូលទៅប្រើប្រាស់ យោងតាមមាត្រា១៥ GDPR។
- សិទ្ធិក្នុងការកែតម្រូវ យោងតាមមាត្រា១៦ GDPR។
- សិទ្ធិក្នុងការលុប (“សិទ្ធិត្រូវបំបាត់ចោល”) យោងតាមមាត្រា១៧ GDPR។
- សិទ្ធិក្នុងការដាក់កំហិតលើដំណើរការ យោងតាមមាត្រា១៨ GDPR។
- សិទ្ធិទទួលបានទិន្នន័យ យោងតាមមាត្រា ២០ GDPR ។
- សិទ្ធិក្នុងការជំទាស់ យោងតាមមាត្រា២១ GDPR ។
សម្គាល់៖ អ្នកប្រើប្រាស់ អាចជំទាស់នឹងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដោយយោងតាមបទប្បញ្ញត្តិច្បាប់នៅពេលណាមួយ និងផលប៉ះពាល់នាពេលអនាគត។ ជាពិសេសការជំទាស់អាចនាំទៅប្រឆាំងនឹងដំណើរការក្នុងគោលបំណងនៃការធ្វើទីផ្សារដោយផ្ទាល់។
ទោះបីជាមានដំណោះស្រាយផ្នែករដ្ឋបាល ឬតុលាការផ្សេងទៀតក៏ដោយ អ្នកមានសិទ្ធិប្តឹងទៅអាជ្ញាធរត្រួតពិនិត្យជាពិសេសនៅក្នុងរដ្ឋសមាជិកនៃកន្លែងអ្នកស្នាក់នៅ កន្លែងធ្វើការ ឬការរំលោភបំពានដែលបានចោទប្រកាន់ ប្រសិនបើអ្នកច្បាស់ថាដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបំពាននឹង GDPR។
ការលុបចោលទិន្នន័យ និងការសម្រេចកាតព្វកិច្ចនានា
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលុបចោល ឬបិទភ្លាមៗនៅពេលដែលគោលបំណងនៃការផ្ទុករបស់វាលែងត្រូវការតទៅទៀត។ ការផ្ទុកទិន្នន័យលើសពីនេះ អាចនឹងកើតឡើងប្រសិនបើមានការតម្រូវដោយអ្នកច្បាប់ជាតិ ឬអឺរ៉ុប នៅក្នុងបទប្បញ្ញត្តិច្បាប់សហភាពអឺរ៉ុប ឬបទប្បញ្ញត្តិផ្សេងទៀតដែលយើងស្ថិតនៅក្រោមច្បាប់នោះ។ ការបិទ ឬលុបចោលទិន្នន័យក៏នឹងកើតឡើងផងដែរចំពោះការផុតកំណត់រយៈពេលនៃការទប់ស្កាត់ជាកាតព្វកិច្ចដែលកំណត់ដោយស្តង់ដារដែលបានលើកឡើង លើកលែងតែការរក្សាទុកទិន្នន័យជាបន្ត គឺត្រូវបានទាមទារជាចាំបាច់សម្រាប់ការបញ្ចប់កិច្ចសន្យា ឬការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។
សុវត្ថិភាពនៃការដំណើរការទិន្នន័យ
- យើងបានអនុវត្តវិធានការសុវត្ថិភាពបច្ចេកទេស និងអង្គភាព (TOMs) ស្របតាមស្តង់ដារបច្ចេកទេសថ្មីបំផុត។ ដូច្នេះទិន្នន័យដែលយើងដំណើរការ ត្រូវបានការពារប្រឆាំងនឹងសកម្មភាពដោយចេតនា ឬដោយចៃដន្យ ការបាត់បង់ ការបំផ្លាញ និងការចូលដោយគ្មានការអនុញ្ញាត។
- វិធានការសុវត្ថិភាពទាំងនេះរួមមានជាពិសេសការផ្ទេរទិន្នន័យដែលបានបម្លែងរវាងកម្មវិធីស្វែងរករបស់អ្នក និងសេវូបករណ៍ (server) របស់យើង។
ការផ្ទេរទិន្នន័យទៅកាន់ភាគីទីបី ភ្នាក់ងារបន្ត និងអ្នកផ្ដល់សេវាភាគីទីបី
- ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅឱ្យភាគីទីបី នឹងកើតមានឡើងតែក្នុងក្របខណ្ឌនៃតម្រូវការផ្នែកច្បាប់ប៉ុណ្ណោះ។ យើងគ្រាន់តែបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យភាគីទីបីប្រសិនបើនេះជាការទាមទារ ឧទា. សម្រាប់វិក្កយបត្រ ឬគោលបំណងផ្សេងទៀត ឬប្រសិនបើលិខិតរក្សាការសម្ងាត់គឺចាំបាច់ដើម្បីធានានូវការបំពេញកាតព្វកិច្ចតាមកិច្ចសន្យាចំពោះអ្នកប្រើប្រាស់។
- ប្រសិនបើយើងចូលរួមជាមួយភ្នាក់ងារបន្តសម្រាប់សេវាកម្មតាមអនឡាញរបស់យើង យើងខ្ញុំនឹងមានការរៀបចំកិច្ចសន្យាសមស្របជាមួយក្រុមហ៊ុនទាំងនេះ និងចាត់វិធានការបច្ចេកទេស ព្រមទាំងការរៀបចំឱ្យបានគ្រប់គ្រាន់។
- ប្រសិនបើយើងប្រើមាតិកា ឧបករណ៍ ឬធនធានផ្សេងទៀតពីក្រុមហ៊ុនដទៃទៀត (តទៅហៅថា “អ្នកផ្ដល់សេវាភាគីទីបី”) ដែលការិយាល័យចុះបញ្ជីមានទីតាំងនៅប្រទេសទីបី គឺត្រូវសន្មតថាការផ្ទេរទិន្នន័យទៅប្រទេសដើមនៃអ្នកផ្តល់សេវាភាគីទីបី នឹងកើតឡើង។ យើងនឹងទទួលតែភារៈផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសទីបីប៉ុណ្ណោះ ប្រសិនបើកម្រិតនៃការការពារទិន្នន័យគ្រប់គ្រាន់ មានការយល់ព្រមពីអ្នក ឬទម្រង់នៃការអនុញ្ញាតស្របច្បាប់ផ្សេងទៀតដែលមាន។
ការដំណើរការទិន្នន័យច្បាស់លាស់
ការបរិច្ចាគផ្សេងៗ
- ប្រសិនអ្នកបរិច្ចាគដល់យើងតាមអនឡាញ យើងនឹងប្រមូលទិន្នន័យអំពីការបរិច្ចាគ (ឧទា. ចំនួនទឹកប្រាក់ ចន្លោះពេលបរិច្ចាគ និងមធ្យោបាយនៃការបង់ប្រាក់) ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យទំនាក់ទំនង (ឧទា. ឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទ)។
- ក្នុងអំឡុងពេលដំណើរការបរិច្ចាគ ទិន្នន័យទាំងអស់នឹងត្រូវបានផ្ញើដោយប្រើការបម្លែងទិន្នន័យ SSL ដូច្នេះវាមិនអាចត្រូវបានរារាំងដោយភាគីដែលគ្មានការអនុញ្ញាតទេ។
- ទិន្នន័យរបស់អ្នកនឹងត្រូវបានចាត់ទុកជាការសម្ងាត់បំផុត ហើយនឹងមិនត្រូវបានបញ្ជូនទៅឱ្យភាគីទីបីឡើយ។
- ការបរិច្ចាគអាចត្រូវបានដកហូតវិញដោយសេរីគ្រប់ពេលតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ៖ +31206252526 ឬតាមរយៈការសរសេរជាអ៊ីមែលតាមរយៈ៖ office@four-paws.org។
ការឧបត្ថម្ភ
- ប្រសិនបើអ្នកក្លាយជាអ្នកឧបត្ថម្ភតាមអនឡាញម្នាក់ យើងនឹងប្រមូលទិន្នន័យការឧបត្ថម្ភរបស់អ្នក (ឧទា. ចំនួនទឹកប្រាក់ ការទូទាត់ និងវិធីនៃការទូទាត់) ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យទំនាក់ទំនង (ឧទា. ឈ្មោះអ៊ីមែល និងលេខទូរស័ព្ទ) ។
- ក្នុងអំឡុងពេលដំណើរការបរិច្ចាគ ទិន្នន័យទាំងអស់នឹងត្រូវបញ្ជូនដោយប្រើការបម្លែងទិន្នន័យ SSL ដូច្នេះវាមិនអាចត្រូវបានរារាំងដោយភាគីដែលគ្មានការអនុញ្ញាតទេ។
- ទិន្នន័យរបស់អ្នកនឹងត្រូវបានចាត់ទុកជាការសម្ងាត់បំផុត ហើយនឹងមិនត្រូវបានបញ្ជូនទៅឱ្យភាគីទីបីឡើយ។
- ការឧបត្ថម្ភអាចត្រូវបានដកហូតវិញដោយសេរីនៅពេលណាមួយតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ៖ +31206252526 ឬការសរសេរជាលាយលក្ខណ៍អក្សរតាមអ៊ីមែលទៅកាន់៖ office@four-paws.org។
ការប្រមូលទិន្នន័យចូលទៅប្រើប្រាស់
នៅពេលប្រើប្រាស់សេវាកម្មអនឡាញរបស់យើង ព័ត៌មានអាចនឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិពីកម្មវិធីស្វែងរករបស់អ្នកមកកាន់យើងខ្ញុំ។ ព័ត៌មានទាំងនេះរួមមានឈ្មោះវេបសាយ ឯកសារ កាលបរិច្ឆេទ និងពេលវេលាដែលបានចូលមើល ចំនួនទិន្នន័យដែលបានផ្ទេរ ការជូនដំណឹងអំពីការចូលទៅដោយជោគជ័យ ព័ត៌មានអំពីប្រភេទ និងកំណែកម្មវិធីស្វែងរករបស់អ្នក ប្រព័ន្ធប្រតិបត្តិការ URLយោង (ទំព័រដែលបានចូលមើលពីមុន) អាសយដ្ឋាន IP និងអ្នកផ្តល់ការស្នើសុំ។
- ព័ត៌មាននេះត្រូវបានដំណើរការក្នុងគោលបំណងដើម្បីផលប្រយោជន៍ស្របច្បាប់របស់យើងដោយអនុលោមតាមមាត្រា៦ កថាខណ្ឌទី១ (ច) GDPR (ឧទា. ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មតាមអនឡាញ) ក៏ដូចជាដើម្បីធានាសុវត្ថិភាពនៃដំណើរការស្របតាមមាត្រា៥ កថាខណ្ឌទី១ (ច) GDPR (ឧទា. ដើម្បីវាយបក និងកំណត់អត្តសញ្ញាណការវាយប្រហារតាមអ៊ីនធើណិត) ។
- ព័ត៌មាននេះ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីបញ្ចប់ការតភ្ជាប់ លើកលែងតែរយៈពេលនៃការរក្សាទុកផ្សេងទៀតតាមការទាមទារ ។
- ការប្រមូល និងរក្សាទុកទិន្នន័យនៅក្នុងឯកសារកំណត់ហេតុ គឺចាំបាច់សម្រាប់ការផ្តល់សេវាតាមអនឡាញ។ ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកមិនមានសិទ្ធិលុបបំបាត់ ការជំទាស់ និងជម្រើសកែប្រែបានទេ។
ទម្រង់ទំនាក់ទំនង និងទំនាក់ទំនងតាមរយៈអ៊ីមែល
- នៅពេលមានការទាក់ទងមកកាន់យើងខ្ញុំ (តាមរយៈទម្រង់អនឡាញ ឬអ៊ីមែល) ទិន្នន័យដែលអ្នកផ្តល់ នឹងត្រូវបានដំណើរការដាច់ដោយឡែកសម្រាប់ដំណើរការនិងដោះស្រាយរាល់ចម្ងល់ផ្សេងៗ។
- ការប្រើប្រាស់ទិន្នន័យណាផ្សេងទៀតរបស់អ្នក នឹងត្រូវធ្វើឡើងលុះត្រាណាមានការយល់ព្រមពីអ្នក។
- ទិន្នន័យរបស់អ្នក នឹងត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (“ប្រព័ន្ធ CRM”) ឬនៅក្នុងកម្មវិធីកុំព្យូទ័រ ឬមូលដ្ឋានទិន្នន័យដែលអាចប្រៀបធៀបបាន។ រយៈពេលរក្សាទុកដោយស្របច្បាប់សម្រាប់ការឆ្លើយឆ្លងធុរកិច្ច ត្រូវបានអនុវត្ត។
- Google reCAPTCHA យើងប្រើសេវាកម្ម reCAPTCHA របស់ Google ដែលការពារវេបសាយរបស់យើងពីសារឥតបានការ និងភាពមិនសមរម្យណាមួយ។ សេវាកម្មនេះទប់ស្កាត់កម្មវិធីស្វ័យប្រវត្តិកម្ម (ដែលហៅថា បូត៍) ពីប្រតិបត្តិការសកម្មភាពរំលោភបំពាននៅលើវេបសាយរបស់យើង មានន័យថាវាត្រូវបានត្រួតពិនិត្យថាតើធាតុដែលបានធ្វើឡើងពិតជាមកពីមនុស្ស ឬយ៉ាងណា។ Google ប្រមូលទិន្នន័យដូចខាងក្រោម៖
- អាសយដ្ឋានយោងនៃទំព័រដែល captcha ត្រូវបានប្រើ
- អាសយដ្ឋាន IP របស់អ្នកប្រើប្រាស់
- គណនី Google ប្រសិនបើអ្នកប្រើប្រាស់បានចុះឈ្មោះជាមួយ Google ហើយគណនីនេះត្រូវបានទទួលស្គាល់ និងចាត់តាំង
- ឥរិយាបថធាតុចូលនៃអ្នកប្រើប្រាស់ (ឧទា. បញ្ចូលល្បឿនទៅក្នុងទម្រង់វិស័យ, លំដាប់នៃការជ្រើសរើសបញ្ចូលវិស័យដោយអ្នកប្រើប្រាស់) ត្រូវបានប្រើ ដើម្បីធ្វើឱ្យការទទួលស្គាល់លំនាំលើ Google កាន់ប្រសើរឡើង
- កម្មវិធីស្វែងរក ទំហំ និងដំណោះស្រាយរបស់កម្មវិធីស្វែងរក ការបើកកម្មវិធីស្វែងរក កាលបរិច្ឆេទ ការកំណត់ភាសា
- បទបង្ហាញអំពីការណែនាំនានា (CSS) និងប្រព័ន្ធអក្សរផ្សេងៗ (Javascript) នៃវេបសាយ
- ការប្រើឧបករណ៍កណ្តុរ (Mouse) និងការចុចប៉ះនៅក្នុងទំព័រ
Google ក៏អាន cookies ពីសេវាកម្ម Google ផ្សេងទៀតដូចជា Gmail និង Search និងការវិភាគ។ ទិន្នន័យទាំងអស់ត្រូវបានបម្លែងហើយផ្ញើទៅកាន់ Google ។ ទិន្នន័យផ្ទាល់ខ្លួនដែលបានបញ្ចូលវិស័យនៃទម្រង់នីមួយៗ មិនមានការអាន ឬសរក្សាទុកឡើយ។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍ឯកជនរបស់ Google សូមចូលទៅកាន់
ព្រឹត្តិប័ត្រព័ត៌មាន
ផ្នែកនីមួយៗខាងក្រោម ពន្យល់ពីខ្លឹមសារនៃព្រឹត្តិប័ត្រព័ត៌មានរបស់យើង ក៏ដូចជាការចុះឈ្មោះ បញ្ជូន និងដំណើរការវិភាគស្ថិតិ ព្រមទាំងសិទ្ធិធ្វើមោឃភាពរបស់អ្នក។ តាមរយៈការជាវព្រឹត្តិប័ត្រព័ត៌មានរបស់យើង អ្នកយល់ព្រមទទួលព្រឹត្តិប័ត្រព័ត៌មាន និងដំណើរការដែលមានចែងនៅខាងក្រោម។
1. មុខងារ Double opt-in និងការបើកចូល
ការចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងទាក់ទងនឹងដំណើរការដែលហៅថាដំណើរការជ្រើសចូលទ្វេដង (Double opt-in)។ មានន័យថាអ្នកនឹងទទួលបានអ៊ីមែលបន្ទាប់ពីចុះឈ្មោះស្នើសុំឱ្យអ្នកបញ្ជាក់ពីការចុះឈ្មោះរបស់អ្នក។ ការបញ្ជាក់នេះគឺចាំបាច់ដើម្បីការពារបុគ្គលពីករណីចុះឈ្មោះពីគណនីអ៊ីមែលរបស់អ្នកផ្សេង។ ការចុះឈ្មោះព្រឹត្តិប័ត្រព័ត៌មាន ត្រូវបានចុះបញ្ជី ដូច្នេះជាភស្តុតាងនៃដំណើរការចុះឈ្មោះ ត្រូវបានបង្កើតឡើងស្របតាមកាតព្វកិច្ចច្បាប់។ កំណត់ត្រាទាំងនេះ រួមមានពេលវេលានៃការចុះឈ្មោះ និងការបញ្ជាក់ និងអាសយដ្ឋាន IP។
2. អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ
ព្រឹត្តិប័ត្រព័ត៌មាន ត្រូវបានផ្ញើចេញដោយភ្នាក់ងារបន្តរបស់យើងគឺ Growing Minds, Wibautstraat 135-139, 1097 DN Amsterdam (តទៅហៅថា “អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ”)។ គោលការណ៍ទិន្នន័យសម្ងាត់របស់អ្នកផ្តល់សេវាចែកចាយ អាចមើលបាននៅទីនេះ៖ https://www.cleverreach.com/de/datensicherheit/។
យោងតាមគោលការណ៍របស់ខ្លួន អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ អាចប្រើប្រាស់ទិន្នន័យនេះជាទម្រង់ឈ្មោះក្លែងក្លាយ ពោលគឺមិនមានការបែងចែកដោយឡែកដល់អ្នកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព ឬកែលម្អសេវាកម្មរបស់ខ្លួនឡើយ ឧទា. ដើម្បីធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសនៃដំណើរការបញ្ជូន និងបទបង្ហាញព្រឹត្តិប័ត្រព័ត៌មាន ឬក្នុងគោលបំណងផ្នែកស្ថិតិដើម្បីកំណត់ថាតើប្រទេសណាដែលអ្នកទទួលកំពុងស្ថិតនៅ។ ទោះយ៉ាងណា អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ នឹងមិនប្រើប្រាស់ព័ត៌មានលម្អិតរបស់អ្នកទទួលព្រឹត្តិប័ត្ររបស់យើងដើម្បីទាក់ទងជាមួយអ្នកទាំងនោះដោយផ្ទាល់ ឬដើម្បីចែករំលែកទៅភាគីទីបីនោះទេ។
3. ទិន្នន័យការចុះឈ្មោះ
ដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើង អ្នកត្រូវបញ្ចូលអាសយដ្ឋានអ៊ីមែល តួនាទីការងារវិជ្ជាជីវៈ ឬការសិក្សារបស់អ្នក នាមខ្លួន នាមត្រកូល និងប្រទេសដែលអ្នករស់នៅ។
4. ការស្ទង់មតិ និងការវិភាគស្ថិតិ
ព្រឹត្តិប័ត្រព័ត៌មាន មានផ្ទុកនូវប្រព័ន្ធមួយហៅថា “web beacon” ពោលគឺឯកសារទំហំភិចសែល ដែលអាចចូលដំណើរការបានដោយ សេវូបករណ៍ (server)របស់អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយព័ត៌មាននៅពេលព្រឹត្តិប័ត្រព័ត៌មានត្រូវបានបើក។ នៅពេលបានចូលដំណើរការ ព័ត៌មានបច្ចេកទេសដូចជាព័ត៌មានអំពីកម្មវិធីស្វែងរក និងប្រព័ន្ធរបស់អ្នក អាសយដ្ឋាន IP របស់អ្នក និងពេលវេលាដែលវាបានដំណើរការ គឺត្រូវបានបើកដំណើរការ។ ព័ត៌មាននេះត្រូវបានប្រើសម្រាប់ការកែលម្អបច្ចេកទេសសេវាកម្មដោយផ្អែកលើទិន្នន័យបច្ចេកទេស ឬក្រុមគោលដៅ និងឥរិយាបថនៃការអានរបស់ពួកគេ កន្លែងដែលបានបើកចូលដំណើរការ (កំណត់ដោយជំនួយពីអាសយដ្ឋាន IP) ឬពេលវេលាដែលវាត្រូវបានចូលដំណើរការ។
ស្ថិតិដែលបានបើកដំណើរការក៏រួមបញ្ចូលនូវព័ត៌មានលម្អិតដែលកំណត់ថាតើព្រឹត្តិប័ត្រព័ត៌មានត្រូវបានបើកនៅពេល ពេលវាត្រូវបានបើក និងតំណភ្ជាប់ណាមួយដែលបានចុច។ សម្រាប់មូលហេតុបច្ចេកទេស ព័ត៌មាននេះអាចត្រូវបានកំណត់ដោយអ្នកទទួលព្រឹត្តិប័ត្រព័ត៌មាននីមួយៗ។ ទោះយ៉ាងណា ក៏វាមិនមែនជាចេតនារបស់យើង និងអ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ ដើម្បីត្រួតពិនិត្យអ្នកប្រើប្រាស់ម្នាក់ៗនោះទេ។ ផ្ទុយទៅវិញការវិភាគអនុញ្ញាតឱ្យយើងកំណត់បាននូវទម្លាប់នៃការអានរបស់អ្នកប្រើប្រាស់របស់យើង និងសម្របតាមខ្លឹមសារមាតិការបស់យើង ឬបញ្ជូនមាតិកាផ្សេងៗដោយផ្អែកលើចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់។
5. មូលដ្ឋានច្បាប់
ការប្រើប្រាស់របស់អ្នកផ្តល់សេវាកម្មបញ្ជូនចែកចាយ ការរៀបចំការស្ទង់មតិ និងការវិភាគស្ថិតិក៏ដូចជាការបើកដំណើរការចុះឈ្មោះ គឺផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើងយោងតាមមាត្រា៦ (១) (ច), GDPR ។ យើងចាប់អារម្មណ៍នឹងការប្រើប្រាស់ប្រព័ន្ធព្រឹត្តិប័ត្រព័ត៌មានដែលងាយស្រួល និងមានសុវត្ថិភាពដែលបម្រើទាំងផលប្រយោជន៍ធុរកិច្ច និងការរំពឹងទុករបស់អ្នកប្រើប្រាស់។
6. ការលុបចោល/ការធ្វើមោឃភាព
អ្នកអាចបោះបង់បង្កាន់ដៃទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅពេលណាក៏បាន ពោលគឺដកការឯកភាពរបស់អ្នក។ អ្នកនឹងរកឃើញតំណភ្ជាប់មួយដែលអ្នកអាចបោះបង់ព្រឹត្តិប័ត្រព័ត៌មាននៅចុងបញ្ចប់នៃព្រឹត្តិប័ត្រព័ត៌មាននីមួយៗ។ ប្រសិនបើអ្នកបោះបង់ការជាវព្រឹត្តិប័ត្រព័ត៌មាននោះ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានដំណើរការសម្រាប់ការបញ្ជូនព្រឹត្តិប័ត្រព័ត៌មាននឹងត្រូវបានលុបចោល។
កម្មវិធី Google Tag Manager
- វេបសាយនេះប្រើកម្មវិធី Google Tag Manager។ សេវាកម្មនេះអនុញ្ញាតឱ្យគ្រប់គ្រងស្លាកវេបសាយតាមរយៈចំណុចប្រទាក់គ្នា (interface)។ កម្មវិធី Google Tag Manager អនុវត្តចំពោះតែស្លាក ដោយមិនកំណត់ Cookies និងមិនប្រមូលទិន្នន័យផ្ទាល់ខ្លួននោះទេ។ កម្មវិធី Google Tag Manager មាននាទីដំណើរការស្លាកផ្សេងទៀតដែលអាចប្រមូលព័ត៌មានផ្ទាល់ខ្លួន។ យ៉ាងណា កម្មវិធី Google Tag Manager មិនចូលប្រើទិន្នន័យនេះទេ។
- ប្រសិនបើបិទដំណើរការកម្រិតដែន ឬ Cookies វានឹងនៅតែមានសុពលភាពសម្រាប់គ្រប់ការតាមដានស្លាកទាំងអស់ដែលបានអនុវត្តជាមួយកម្មវិធី Google Tag Manager។
Facebook Connect (ការភ្ជាប់ហ្វេសប៊ុក)
- ប្រសិនបើមុខងារមួយដែលហៅថា “Facebook Connect Button” ត្រូវបានដាក់នៅលើវេបសាយនេះ អ្នកនឹងអាចចូលទៅកាន់វេបសាយរបស់យើងបានដោយប្រើទិន្នន័យហ្វេសប៊ុករបស់អ្នក។ លើសពីនេះទៀត Facebook Connect អាចបញ្ចូលព័ត៌មានអំពីសកម្មភាពរបស់អ្នកនៅលើវេបសាយរបស់យើងដោយស្វ័យប្រវត្តិក្នុងប្រូហ្វាល់ហ្វេសប៊ុករបស់អ្នក។ ដូច្នេះនៅពេលអ្នកបើកប៊ូតុង អ្នកនឹងទទួលបានឱកាសដើម្បីបង្ហាញពីការយល់ព្រមចំពោះទិន្នន័យហ្វេសប៊ុករបស់អ្នកដែលកំពុងត្រូវបានចូលទៅដំណើរការ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានានៅក្នុងប្រូហ្វាល់ហ្វេសប៊ុករបស់អ្នក។ ការប្រើប្រាស់ទិន្នន័យបន្ថែម (ឧទា. ទំនាក់ទំនងតាមរយៈអាសយដ្ឋានអ៊ីមែលរបស់អ្នក) នឹងត្រូវធ្វើឡើងដោយមានការយល់ព្រមជាមុន។
- សូមកត់សម្គាល់ថាហ្វេសប៊ុកទទួលបានព័ត៌មានអំពីកម្មវិធី ឬវេបសាយតាមរយៈ Facebook Connect រួមទាំងសកម្មភាពផ្សេងៗរបស់អ្នក។ ដើម្បីធ្វើបដិរូបកម្មដំណើរការតភ្ជាប់ ក្នុងករណីខ្លះហ្វេសប៊ុក អាចទទួលបានព័ត៌មានក្នុងចំនួនកំណត់មួយមុនពេលផ្តល់សិទ្ធិដល់កម្មវិធី ឬវេបសាយ។
- គោលបំណងនិងវិសាលភាពនៃការប្រមូលទិន្នន័យ និង ដំណើរការនិងការប្រើប្រាស់ទិន្នន័យបន្ថែមទៀតដោយហ្វេសប៊ុកក៏ដូចជាសិទ្ធិរបស់អ្នកក្នុងបញ្ហានេះ និងការកំណត់ជម្រើសសម្រាប់ការពារសិទ្ធិឯកជនរបស់អ្នក អាចស្វែងរកនៅក្នុងសេចក្តីប្រកាសការការពារទិន្នន័យក្នុង៖ https: / / www.facebook.com/policy.php ។
Google Analytics (ការវិភាគរបស់ Google)
- សេវាកម្មតាមអនឡាញរបស់យើង ប្រើ Google Analytics ដែលជាសេវាកម្មវិភាគវេបសាយដែលផ្តល់ដោយ Google Ireland Limited, អគារ Gordon House, ផ្លូវបាររ៉ូវ, ឌុយប្លាំង ៤, អៀរឡង់ ('Google')។
- Google Analytics ប្រើ “Cookies” ឯកសារអត្ថបទដែលដាក់នៅលើកុំព្យូទ័ររបស់អ្នកដើម្បីជួយវេបសាយវិភាគថាអ្នកប្រើប្រាស់ប្រើវេបសាយយ៉ាងដូចម្ដេច។ ព័ត៌មានដែលបង្កើតដោយ Cookies អំពីការប្រើប្រាស់របស់អ្នកលើវេបសាយនេះ ជាធម្មតាត្រូវបានផ្ទេរទៅកាន់សេវូបករណ៍របស់ Google (Google sever) នៅសហរដ្ឋអាមេរិក ហើយត្រូវបានរក្សាទុកនៅទីនោះ។ យ៉ាងណា ប្រសិនបើមានជនអនាមិកប្រើអាសយដ្ឋាន IP ធ្វើឱ្យសកម្មនៅលើវេបសាយនេះ Google នឹងបង្រួញអាសយដ្ឋាន IP របស់អ្នកនៅក្នុងរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ឬនៅក្នុងរដ្ឋផ្សេងទៀតនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងលើតំបន់សេដ្ឋកិច្ចអឺរ៉ុបជាមុន។ មានតែក្នុងករណីពិសេសប៉ុណ្ណោះដែលអាស័យដ្ឋាន IP ពេញលេញ ត្រូវបានបញ្ជូនទៅសេវូបករណ៍របស់ Google (Google sever) នៅសហរដ្ឋអាមេរិក ហើយបង្រួញនៅទីនោះ។ ក្នុងនាមប្រតិបត្តិកររបស់វេបសាយនេះ Google នឹងប្រើព័ត៌មាននេះដើម្បីវាយតម្លៃលើការប្រើប្រាស់វេបសាយរបស់អ្នកដើម្បីចងក្រងរបាយការណ៍ស្តីពីសកម្មភាពវេបសាយ និងផ្តល់ឱ្យប្រតិបត្តិកររបស់វេបសាយនូវសេវាកម្មផ្សេងទៀតដែលទាក់ទងនឹងការប្រើប្រាស់វេបសាយ និងអ៊ីនធើណិត។ អាសយដ្ឋាន IP ដែលបញ្ជូនដោយកម្មវិធីស្វែងរករបស់អ្នកក្នុងបរិបទនៃ Google Analytics មិនត្រូវបានបញ្ចូលគ្នាជាមួយទិន្នន័យ Google ផ្សេងទៀតទេ។ អ្នកអាចបដិសេធការប្រើប្រាស់ Cookiesដោយជ្រើសរើសការកំណត់សមស្របណាមួយនៅលើកម្មវិធីស្វែងរករបស់អ្នក ប៉ុន្តែយ៉ាងណាសូមកត់សម្គាល់ថាប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងមិនអាចប្រើលក្ខណៈមុខងារទាំងអស់របស់វេបសាយនេះទេ។ អ្នកក៏អាចបិទ Google មិនឱ្យប្រមូលទិន្នន័យដែលបង្កើតដោយ Cookies និងទាក់ទងទៅនឹងការប្រើប្រាស់របស់អ្នកលើវេបសាយ (រួមទាំងអាសយដ្ឋាន IP របស់អ្នក) និងបិទ Google មិនឱ្យដំណើរការទិន្នន័យនេះដោយទាញយក និងដំឡើងកម្មវិធីជំនួយដែលអាចរកបាននៅ៖ https://tools.google.com/dlpage/gaoptout?hl=en។
ការកំណត់គោលដៅឡើងវិញរបស់ Google ឬ “ក្រុមគោលដៅស្រដៀងគ្នា”
- វេបសាយនេះប្រើឧបករណ៍កំណត់គោលដៅឡើងវិញ ឬ “ក្រុមគោលដៅស្រដៀងគ្នា” ដែលផ្តល់ជូនដោយ Google Ireland Limited, អគារ Gordon House, ផ្លូវបាររ៉ូវ, ឌុយប្លាំង ៤, អៀរឡង់ ('Google')។
- អ្នកអាចត្រូវបានកំណត់ជាគោលដៅដោយការផ្សាយពាណិជ្ជកម្មតាមរយៈការដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈបុគ្គល និងផ្អែកលើចំណាប់អារម្មណ៍នៅពេលអ្នកចូលមើលវេបសាយផ្សេងទៀតនៅក្នុង “Google Display Network (ឬ បណ្តាញបង្ហាញ Google)”។ ឧបករណ៍ “Google Remarketing” ឬ “ក្រុមគោលដៅស្រដៀងគ្នា” ប្រើ “Cookies” ប្រើឯកសារអត្ថបទដែលត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក និងបើកការវិភាគទៅលើការប្រើប្រាស់វេបសាយរបស់អ្នក។ ឯកសារអត្ថបទទាំងនេះត្រូវបានប្រើដើម្បីកត់ត្រាការចូលមើលរបស់អ្នក និងទិន្នន័យអនាមិកអំពីការប្រើប្រាស់វេបសាយ។ ទិន្នន័យផ្ទាល់ខ្លួន មិនត្រូវបានរក្សាទុកទេ។ ប្រសិនបើអ្នកចូលមើលវេបសាយមួយផ្សេងទៀតក្នុង “Google Display Network” អ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មដែលអាចយកមកពិចារណាលើផលិតផល និងតំបន់ព័ត៌មានដែលបានចូលមើលពីមុននៅលើវេបសាយរបស់យើង។
- អ្នកអាចការពារសេវាកម្ម “Google Remarketing” ឬ “ក្រុមគោលដៅស្រដៀងគ្នា” ដោយកំណត់កម្មវិធីស្វែងរករបស់អ្នកដើម្បីការពារការផ្ទុក Cookies។ យ៉ាងណា យើងចង់ចង្អុលបង្ហាញថាក្នុងករណីនេះអ្នកប្រហែលជាមិនអាចប្រើលក្ខណៈមុខងារទាំងអស់របស់វេបសាយនេះបានទេ។ អ្នកក៏អាចបិទ Google មិនឱ្យ ប្រមូលទិន្នន័យដែលបង្កើតដោយ Cookies និងទាក់ទងទៅនឹងការប្រើប្រាស់វេបសាយរបស់អ្នក និងពីការដំណើរការទិន្នន័យនេះដោយទាញយក និងដំឡើងកម្មវិធីជំនួយរបស់កម្មវិធីស្វែងរកដែលមាននៅតំណភ្ជាប់ខាងក្រោម៖ https://www.google.com/settings/ads/plugin?hl=en។ អ្នកក៏អាចបិទការប្រើប្រាស់ Cookies ដោយភាគីទីបីផងដែរ ដោយចូលទៅកាន់ទំព័របិទដំណើរការ បណ្ដាញផ្ដួចផ្ដើមផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈវេបសាយ https://optout.networkadvertising.org/ និងការអនុវត្តនូវព័ត៌មាន opt-out បន្ថែមដែលបានពិពណ៌នានៅទីនោះ។
- គោលការណ៍ឯកជនភាពរបស់ Google លើការកំណត់គោលដៅឡើងវិញ និងព័ត៌មានបន្ថែមអាចស្វែងរកបាននៅទីនេះ៖ https://www.google.com/privacy/ads/។
មុខងារ Google AdWords Conversion Tracking
- វេបសាយនេះប្រើឧបករណ៍ “Google AdWords Conversion Tracking” ផ្តល់ជូនដោយ Google Ireland Limited, អគារ Gordon House, ផ្លូវបាររ៉ូវ, ឌុយប្លាំង ៤, អៀរឡង់ ('Google')។
- Google AdWords Conversion Tracking ប្រើ “Cookies” ជាឯកសារអត្ថបទដែលដាក់នៅលើកុំព្យូទ័ររបស់អ្នកដើម្បីជួយវេបសាយវិភាគអំពីអ្នកប្រើប្រាស់ក្នុងការប្រើវេបសាយនៅពេលពួកគេចុចលើផ្ទាំងផ្សាយពាណិជ្ជកម្ម Google ។ Cookies មានសុពលភាពអតិបរមារយៈពេល ៩០ថ្ងៃ។ ទិន្នន័យផ្ទាល់ខ្លួន មិនត្រូវបានរក្សាទុកទេ។ ដរាបណា Cookies នៅមានសុពលភាព Google និងយើងដែលជាប្រតិបត្តិករវេបសាយអាចមើលឃើញថាអ្នកបានចុចលើផ្ទាំងផ្សាយពាណិជ្ជកម្មហើយឈានដល់ទំព័រគោលដៅជាក់លាក់មួយ (ឧទា. ទំព័របញ្ជាក់បញ្ជាទិញ ការចុះឈ្មោះព្រឹត្តិប័ត្រព័ត៌មាន)។ Cookies ទាំងនេះ មិនអាចត្រូវបានតាមដាននៅលើវេបសាយជាច្រើនទៀតដោយអ្នកចូលរួម AdWords ផ្សេងគ្នាទេ។ Cookies បង្កើតស្ថិតិបម្លែងនៅក្នុង “Google AdWords”។ ស្ថិតិទាំងនេះកត់ត្រាចំនួនអ្នកប្រើប្រាស់ដែលបានចុចលើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់យើងមួយ។ វាក៏រាប់ចំនួនអ្នកប្រើប្រាស់ដែលបានទៅដល់ទំព័រគោលដៅដែល “ស្លាកបម្លែង (conversion tag)” ភ្ជាប់ជាមួយ។ យ៉ាងណា ស្ថិតិទាំងនេះមិនមានទិន្នន័យដែលកំណត់អត្តសញ្ញាណអ្នកបានទេ។
- អ្នកអាចបិទ Cookies មិនឱ្យរក្សាទុកនៅលើថាសរឹងរបស់អ្នកបានដោយជ្រើសរើស “do not accept cookies” ក្នុងការកំណត់កម្មវិធីស្វែងរករបស់អ្នក (នៅក្នុង MS Internet Explorer ក្រោម “Tools > Internet Options > Privacy > Settings'; in Firefox under 'Tools > Settings > Privacy > Cookies”)។ យ៉ាងណាក្ដី យើងចាំបាច់ត្រូវបញ្ជាក់ថាក្នុងករណីនេះអ្នកនឹងមិនអាចប្រើលក្ខណៈមុខងារទាំងអស់នៃវេបសាយនេះបានពេញលេញអស់នោះទេ។
- តាមរយៈការប្រើប្រាស់វេបសាយនេះអ្នកយល់ព្រមដំណើរការទិន្នន័យដែលប្រមូលព័ត៌មានអំពីអ្នកដោយ Google តាមលក្ខណៈ និងគោលបំណងដែលបានចែងខាងលើ។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល Google ប្រើទិន្នន័យបម្លែង និងលើគោលការណ៍ភាពឯកជនរបស់ Google សូមចូលទៅកាន់៖ https://support.google.com/adwords/answer/93148?ctx=tltp, https://policies.google.com/privacy?gl=en
មុខងារ Google Web Fonts (ពុម្ពអក្សរវេបសាយ Google)
ដើម្បីធានាថាពុម្ពអក្សរដែលបានប្រើនៅលើវេបសាយនេះមានលក្ខណៈឯកសណ្ឋាន វេបសាយនេះ ប្រើមុខងារ “'Web Fonts” ដែលផ្តល់ដោយ Google។ នៅពេលអ្នកចូលទៅកាន់ទំព័រមួយនៅលើវេបសាយរបស់យើង កម្មវិធីស្វែងរករបស់អ្នកនឹងបញ្ចូលពុម្ពអក្សរវេបសាយដែលចាំបាច់ទៅក្នុងកន្លែងលាក់កម្មវិធីស្វែងរករបស់អ្នកដើម្បីបង្ហាញអត្ថបទ និងពុម្ពអក្សរបានត្រឹមត្រូវ។
ដើម្បីធ្វើបែបនេះ កម្មវិធីស្វែងរករបស់អ្នក ត្រូវតែបង្កើតការភ្ជាប់ជាមួយសេវូបករណ៍របស់ Google។ ជាលទ្ធផល Google នឹងដឹងថាអាសយដ្ឋាន IP របស់អ្នក ត្រូវបានប្រើដើម្បីចូលមើលវេបសាយរបស់យើង។ ការប្រើប្រាស់ Google Web Fonts គឺផ្អែកលើចំណាប់អារម្មណ៍របស់យើងក្នុងការបង្ហាញមាតិកាអនឡាញរបស់យើងបែបឯកសណ្ឋាន និងទាក់ទាញ។ យោងតាមមាត្រា៦ ផ្នែកទី១ ចំណុច ច, GDPR នេះគឺជាផលប្រយោជន៍ស្របច្បាប់។
ប្រសិនបើកម្មវិធីស្វែងរករបស់អ្នកមិនស្គាល់ពុម្ពអក្សរវេបសាយ នោះវានឹងប្រើពុម្ពអក្សរស្តង់ដារដែលដំឡើងនៅលើកុំព្យូទ័ររបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមនៅលើ Google Web Fonts សូមមើលតំណភ្ជាប់នេះ៖ https://developers.google.com/fonts/faq និងពិគ្រោះជាមួយគោលការណ៍ឯកជនភាពរបស់ Google តាមរយៈ៖ https://policies.google.com/privacy?hl=en។
YouTube
- យើងប្រើ YouTube សម្រាប់ការបញ្ចូលវីដេអូ។ វីដេអូត្រូវបានភ្ជាប់នៅក្នុងមុខងារការពារទិន្នន័យដែលបានពង្រីក។
- វេបសាយ YouTube ប្រើប្រាស់ Cookies ដើម្បីប្រមូលព័ត៌មានអំពីអ្នកប្រើប្រាស់វេបសាយរបស់ខ្លួន។ ក្នុងចំណោមផ្សេងទៀត វេបសាយ YouTube ប្រើវាដើម្បីប្រមូលស្ថិតិវីដេអូដើម្បីការពារការក្លែងបន្លំ និងកែលម្អឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
- នៅពេលប្រើ YouTube ការភ្ជាប់មួយនឹងត្រូវបង្កើតឡើងជាមួយបណ្តាញ Google DoubleClick។ ការចាប់ផ្តើមវីដេអូអាចបង្កឱ្យមានដំណើរការទិន្នន័យបន្ថែម។ យើងមិនមានឥទ្ធិពលធ្វើអ្វីបានទៅលើរឿងនេះទេ។
- សម្រាប់ព័ត៌មានបន្ថែមអំពីឯកជនភាពនៅលើ YouTube សូមមើលគោលការណ៍ ឯកជនភាពរបស់ YouTube នៅ៖ https://www.youtube.com/t/privacy_at_youtube
មុខងារ DoubleClick
- Doubleclick ដោយហ្គូហ្គោលគឺជាសេវាកម្មដែលផ្តល់ជូនដោយ Google Ireland Limited, អគារ Gordon House, ផ្លូវបាររ៉ូវ, ឌុយប្លាំង ៤, អៀរឡង់ ('Google')។
- មុខងារ Doubleclick ដោយ Google ប្រើ Cookies ដើម្បីបម្រើការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងអ្នក។ កម្មវិធីស្វែងរករបស់អ្នក ត្រូវបានផ្តល់លេខសម្គាល់ខ្លួន (ID) ដើម្បីពិនិត្យមើលថាតើការផ្សាយពាណិជ្ជកម្មណាមួយបានបង្ហាញនៅក្នុងកម្មវិធីស្វែងរករបស់អ្នក ហើយការផ្សាយពាណិជ្ជកម្មណាមួយត្រូវទាញមក។ Cookies មិនមានព័ត៌មានផ្ទាល់ខ្លួនទេ។ ការប្រើប្រាស់ DoubleClick វិញ Cookies អនុញ្ញាតឱ្យតែ Google និងវេបសាយដៃគូរបស់ខ្លួនប៉ុណ្ណោះដែលអាចបម្រើការផ្សាយពាណិជ្ជកម្មដោយផ្អែកលើការចូលមើលវេបសាយពីមុន ឬវេបសាយផ្សេងទៀតរបស់យើងនៅលើអ៊ីនធើណិត។ ព័ត៌មានដែលបង្កើតដោយ Cookies ត្រូវបានបញ្ជូនដោយ Google ទៅកាន់សេវូបករណ៍នៅសហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគនិងរក្សាទុកនៅទីនោះ។ ទោះជាកាលៈទេសៈណាក៏ដោយ Google មិនផ្គូផ្គងទិន្នន័យរបស់អ្នកជាមួយទិន្នន័យផ្សេងទៀតដែលប្រមូលដោយ Google ឡើយ។
- តាមរយៈការប្រើប្រាស់វេបសាយរបស់យើង អ្នកយល់ព្រមដំណើរការទិន្នន័យអំពីអ្នកដោយ Google និងរបៀបនៃការដំណើរការទិន្នន័យដូចបានពិពណ៌នាខាងលើក៏ដូចជាគោលបំណងមានឈ្មោះ។
- អ្នកអាចបដិសេធចំពោះការប្រើប្រាស់ Cookies ដោយជ្រើសរើសការកំណត់សមស្របណាមួយនៅលើកម្មវិធីស្វែងរករបស់អ្នក។ អ្នកក៏អាចបិទ Google មិនឱ្យប្រមូលទិន្នន័យដែលបង្កើតដោយ Cookies និងទាក់ទងនឹងការប្រើប្រាស់វេបសាយរបស់អ្នក និងពីដំណើរការទិន្នន័យនេះដោយទាញយក និងដំឡើងកម្មវិធីជំនួយរបស់កម្មវិធីស្វែងរកដែលមាននៅតំណភ្ជាប់ខាងក្រោម “Extension for DoubleClick deactivation”។
- សម្រាប់ព័ត៌មានបន្ថែមអំពី DoubleClick ដោយ Google និងឯកជនភាពសូមចូលទៅកាន់៖ https://policies.google.com/technologies/ads?hl=en
Facebook Custom Audience (អ្នកចូលតាមហ្វេសប៊ុក)
- វេបសាយរបស់យើងប្រើមុខងារ Facebook Website Custom Audiences ហើយបានបញ្ចូលនូវមុខងារហៅថា Facebook pixel (ភិចសែលហ្វេសប៊ុក)។
- ភិចសែលនេះត្រូវបានប្រើដើម្បីប្រមូលព័ត៌មាននាមក្លែងអំពីការប្រើប្រាស់វេបសាយនេះ (ឧទា. ព័ត៌មានអំពីមាតិកាដែលបានមើល)។ ទិន្នន័យដែលបញ្ជូនដោយភិចសែល អាចត្រូវបានប្រើដើម្បីកំណត់គោលដៅរូបអ្នកផ្ទាល់នៅលើហ្វេសប៊ុកតាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្មជាលក្ខណៈបុគ្គល ប្រសិនបើអ្នកមានគណនីហ្វេសប៊ុក។
- សម្រាប់ព័ត៌មានបន្ថែមអំពីវិសាលភាព និងគោលបំណងនៃការប្រមូលទិន្នន័យ សូមមើលគោលការណ៍ឯកជនភាពរបស់ហ្វេសប៊ុកនៅ៖ https://www.facebook.com/privacy/explanation។ អ្នកអាចបិទការប្រមូលទិន្នន័យនៅពេលណាមួយតាមតំណភ្ជាប់ខាងក្រោម៖ https://www.facebook.com/help/769828729705201/។
គោលការណ៍ Cookies
ព័ត៌មានទូទៅ
- Cookies គឺជាឯកសារតូចៗ ឬប្រភេទព័ត៌មានផ្ទុកទិន្នន័យផ្សេងទៀតដែលបញ្ជូនដោយសេវូបករណ៍វេបរបស់យើង ឬសេវូបករណ៍វេបរបស់ភាគីទីបីទៅកាន់កម្មវិធីស្វែងរកវេបសាយរបស់អ្នកដែលជាកន្លែងផ្ទុកទិន្នន័យទាំងនោះសម្រាប់ទាញយកមកប្រើនៅពេលក្រោយ។
- ប្រសិនបើអ្នកមិនចង់ឱ្យ Cookies ផ្ទុកនៅក្នុងកុំព្យូទ័ររបស់អ្នក អ្នកនឹងត្រូវស្នើសុំឱ្យបិទជម្រើសឆ្លងឆ្លើយនៅក្នុងការកំណត់ប្រព័ន្ធកម្មវិធីស្វែងរករបស់អ្នក។ Cookies ដែលបានរក្សាទុក អាចត្រូវបានលុបនៅក្នុងការកំណត់ប្រព័ន្ធនៃកម្មវិធីស្វែងរក។ ការបដិសេធ Cookies អាចនាំឱ្យឈានដល់ការកំហិតប្រតិបត្តិការនៃសេវាកម្មអនឡាញនេះ។
ជម្រើសជំទាស់បដិសេធផ្សេងៗ
អ្នកអាចជំទាស់បដិសេធការប្រើប្រាស់ cookies ដែលត្រូវប្រើក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម និងដើម្បីវាស់វែងទៅដល់តាមរយៈ៖
- ទំព័របិទ Network Advertising Initiative៖ https://optout.networkadvertising.org/
- វេបសាយអាមេរិក៖ https://www.aboutads.info/choices
- វេបសាយអឺរ៉ុប៖ https://www.youronlinechoices.com/uk/your-ad-choices
ការផ្លាស់ប្តូរសេចក្តីប្រកាសទិន្នន័យសម្ងាត់នេះ
- យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរសេចក្តីប្រកាសទិន្នន័យសម្ងាត់នេះទាក់ទងនឹងដំណើរការទិន្នន័យដើម្បីឱ្យស្របទៅនឹងការផ្លាស់ប្តូរស្ថានភាពប្រែប្រួលផ្លូវច្បាប់ ការប្តូរសេវាកម្មអនឡាញរបស់យើង ឬក្នុងការដំណើរការទិន្នន័យ។
- ដោយការទាមទារឱ្យមានការឯកភាពពីអ្នកប្រើប្រាស់ ឬប្រសិនបើផ្នែកនៃសេចក្តីប្រកាសទិន្នន័យសម្ងាត់ មានបទប្បញ្ញត្តិទាក់ទងនឹងទំនាក់ទំនងកិច្ចសន្យារបស់យើងជាមួយអ្នក ការកែប្រែទាំងឡាយនឹងត្រូវធ្វើឡើងដោយមានការយល់ព្រមពីអ្នក។
- យើងស្នើសុំឱ្យអ្នកត្រៀមទទួលនូវការជូនដំណឹងជាទៀងទាត់អំពីមាតិកានានានៃសេចក្តីប្រកាសទិន្នន័យសម្ងាត់របស់យើង។
© 2018 www.four-paws.org
All rights reserved – FOUR PAWS International, Vienna