បរិច្ចាគ
ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

របាយការណ៍សង្ខេបស្ដីពីការបរិភោគសាច់ឆ្កែនៅកម្ពុជា

អង្គការ FOUR PAWS និង អង្គការសង្គ្រោះសត្វកម្ពុជា បានចេញផ្សាយអត្ថបទស្រាវជ្រាវថ្មីមួយ នាខែកក្កដា ឆ្នាំ២០២០

23.7.2020

FOUR PAWS គឺជាអង្គការអន្តរជាតិមួយដែលមានចក្ខុវិស័យឆ្ពោះទៅរកពិភពលោកមួយដែលមនុស្សចេះគោរពសិទ្ធិ យល់ចិត្ត និងមានអធ្យាស្រ័យចំពោះសត្វ។

ស្របតាមបេសកកម្មនេះ FOUR PAWS មានគោលបំណងសិក្សាពីការបរិភោគសាច់ឆ្កែនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃការរៀបចំយុទ្ធនាការដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍។

ប៉ុន្តែអ្វីជាបញ្ហាគឺត្រង់ថា ខណៈមានករណីរាយការណ៍ជាច្រើនអំពីការបរិភោគសាច់ឆ្កែ និងឆ្មានៅក្នុងរាជធានីនៃប្រទេសកម្ពុជា បែរជាមិនមានទិន្នន័យជាក់ស្តែងស្តីពីប្រេវ៉ាឡង់ ឬអត្រានៃការបរិភោគនេះទៅវិញ។

រឿងចាំបាច់ដែល FOUR PAWS ត្រូវធ្វើគឺសិក្សាវាយតម្លៃឱ្យបានសុក្រឹតបំផុតអំពីកម្រិតអត្រានៃការបរិភោគបច្ចុប្បន្ន ការវិភាគទៅលើការបរិភោគតាមប្រភេទប្រជាសាស្ត្រផ្សេងគ្នា និងកត្តាដែលជំរុញឱ្យមនុស្សបរិភោគសាច់ឆ្កែ។ ព័ត៌មាននេះ ជួយឱ្យយើងអាចកំណត់បានថាអ្នកណាក្រុមគោលដៅ សារអ្វីខ្លះដែលចាប់អារម្មណ៍សម្រាប់ក្រុមគោលដៅ ហើយនៅថ្ងៃក្រោយអាចធ្វើការវាយតម្លៃពីភាពជោគជ័យនៃគំនិតផ្តួចផ្តើមនានាដែលបានអនុវត្តកន្លងមក។

ដើម្បីជំរុញកិច្ចការនេះឱ្យចេញជារូបរាងឡើង FOUR PAWS បានធ្វើការស៊ើបអង្កេតក្នុងប្រទេសដោយផ្ទាល់រហូតបានលទ្ធផលជារបាយការណ៍នេះ ក្រោមការដឹកនាំស្រាវជ្រាវដោយទីភ្នាក់ងារអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ (MSD) ជាក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវសង្គម និងទីផ្សារនៅកម្ពុជា ដែលធ្លាប់មានស្នាដៃលើគម្រោងស្រាវជ្រាវជាច្រើនទាក់ទងនឹងទីផ្សារ វិទ្យាសាស្ត្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។

អានរបាយការណ៍នៅទីនេះ៖

របាយការណ៍សង្ខេបស្ដីពីការ បរិភេគសាច់ឆ្កេនេកម្ពុជា

របាយការណ៍សង្ខេបស្ដីពីការ បរិភេគសាច់ឆ្កេនេកម្ពុជា

ដឹកនាំសែែវជែែវដែយ៖ Market Strategy and Development Co, Ltd.

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីរបាយការណ៍នេះ អាចស្នើសុំមកកាន់ FOUR PAWS ។

រូបិយបណ្ណនៅក្នុងរបាយការណ៍នេះ មានជាប្រាក់ដុល្លារអាមេរិក($) ប្រាក់អឺរ៉ូ(€) និងប្រាក់រៀលខ្មែរ(៛) ។

សេចក្តីសន្និដ្ឋាន

របកគំហើញពីការសិក្សាស្រាវជ្រាវនេះ ​បង្ហាញថាដើម្បីផ្លាស់ប្ដូរឥរិយាបថអ្នកបរិភោគសាច់ឆ្កែដ៏ច្រើនលើសល​ប់ ទាមទារការខិតខំប្រឹងប្រែងខ្លាំង គិតគូរឱ្យបានដិតដល់ និងមានភាពច្នៃប្រឌិត។ អ្នកបរិភោគ ផ្ដើមចេញជាចម្បងពីទម្លាប់ ការជាប់ចិត្តនឹងរសជាតិ និងស្ថានភាពសង្គមជាដើម ដូច្នេះគ្មានវិធីសាស្រ្តជាក់លាក់ណាមួយដែលអាចបញ្ឈប់ចំណង់ចំណូលចិត្តពួកគេក្នុងការបរិភោគបានឡើយ។ ការផ្លាស់ប្តូរច្បាប់ ឬការបង្ហាញថាសាច់ឆ្កែ មិនល្អចំពោះសុខភាព អាចថាជាឱកាស ប៉ុន្តែទាមទារឲ្យពួកគេត្រូវប្រឈម។ យោងតាមលទ្ធផលយុទ្ធនាការលុបបំបាត់ការជួញដូរសាច់ឆ្កែ ទាមទារឲ្យមានយុទ្ធវិធីសម្បូរបែប ដោយត្រូវសហការជាមួយក្រុមផ្សេងៗគ្នា ពោលគឺម្ចាស់ភាគហ៊ុនអាជីវកម្ម និងអតិថិជន។ ​

កិច្ចខិតខំប្រឹងប្រែង គួរតែផ្តោតទៅលើការលើកកម្ពស់រិះរកវិធីសាស្រ្តនានាដើម្បីបញ្ឈប់អ្នក ចូលចិត្តបរិភោគ កុំឱ្យទទួលទានសាច់ពីកន្លែងដំបូង ឬបញ្ចុះបញ្ចូលអ្នកបរិភោគកម្រិតមធ្យម ដែលមានមិត្តភក្តិ និងក្រុមគ្រួសារលែងចង់ទទួលទានតទៅទៀតជាដើម។ ប្រសិនបើមនុស្សជំនាន់ក្រោយ ឃើញថាការបរិភោគសាច់ឆ្កែជាទម្លាប់របស់មនុស្សចាស់ ឬគ្មានអ្វីអស្ចារ្យគួរឲ្យចង់ធ្វើតាម នោះពួកគេអាចនឹងឈប់ទទួលយកទម្លាប់នេះ ហើយអ្នកផ្សេងទៀតក៏នឹងគ្មានអ្នកណាចូលរួមជាមួយទៀតដែរ។ ចំណុចពិសេសរបស់សាច់ឆ្កែ គឺវាជាអាហារសម្រាប់ការជួបជុំមួយ ដែលជាទូទៅ (លើកលែងតែអ្នកបរិភោគញឹកញាប់បំផុត) ត្រូវតែបរិភោគដោយមានគ្នា។ កត្តានេះគឺជាស្ថានភាពដ៏មានសក្តានុពលមួយដែលប្រសិនបើមនុស្សម្នាក់អាចបញ្ឈប់មនុស្សមួយចំនួនឲ្យឈប់បរិភោគសាច់ឆ្កែ វានឹងអាចជះឥទ្ធិពលដាស់តឿនដល់សង្គម ហើយធ្វើឱ្យអ្នកដទៃក៏ត្រូវតែឈប់ដែរ។

ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

គាំទ្រការងារយើងនៅកម្ពុជា


ផ្ដល់ជូនឥឡូវនេះ!

Search