បរិច្ចាគ
ខ្លាញីនៅដែនជម្រកអម្បូរឆ្មាធំរបស់ ​FOUR PAWS

Über VIER PFOTEN

Tierschutz weltweit

VIER PFOTEN ist eine internationale Tierschutzorganisation, die sich der Hilfe für Tiere widmet, die direkt von menschlichen Aktivitäten betroffen sind, wie z. B. das Aufdecken von Tierleid, die Rettung und der Schutz von schutzbedürftigen Tieren usw. 

អង្គការនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយលោក Heli Dungler ដោយខំប្រឹងប្រែងដើម្បីពិភពលោកមួយដែលមនុស្សចេះគោរពឱ្យតម្លៃសត្វដោយការអធ្យាស្រ័យ និងយោគយល់។ បច្ចុប្បន្នអង្គការ FOUR PAWS មានការិយាល័យនៅតាមបណ្ដាប្រទេសជាច្រើនដូចជាអូស្រ្តាលី អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី អាល្លឺម៉ង់ កម្ពុជា។ កូសូវ៉ូ ហូឡង់ ស្វ៊ីស អាហ្វ្រិកខាងត្បូង ថៃ អ៊ុយក្រែន ហុងគ្រី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ក៏ដូចជាតំបន់ជម្រកសត្វដើម្បីសង្គ្រោះសត្វផ្សេងៗនៅតាមបណ្ដាប្រទេសទាំង១២ទៀត ដែលមានកាតព្វកិច្ចផ្តល់ជំនួយបន្ទាន់ និងដំណោះស្រាយរយៈពេលវែង។

យុទ្ធនាការ និងគម្រោងគាំទ្រផ្សេងៗរបស់ FOUR PAWS ផ្ដោតសំខាន់លើសត្វជាដៃគូរបស់មនុស្សរួមមាន ឆ្កែ និងឆ្មាអនាថា សត្វចិញ្ចឹមនៅកសិដ្ឋាន និងសត្វព្រៃដូចជាខ្លាឃ្មុំ អម្បូរឆ្មាធំ ស្វាអូរ៉ង់ហ្គូតង់ និងដំរី។ល។ ដែលសត្វទាំងនោះកំពុងស្ថិតក្នុងស្ថានភាពលំបាក ក៏ដូចជានៅតំបន់ជួបគ្រោះធម្មជាតិ និងតំបន់មានការប៉ះទង្គិចជាដើម។

យើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការព្យាបាលសត្វឆ្កែ និងឆ្មាអនាថាដោយស្មារតីមនុស្សធម៌ ក៏ដូចជារក្សាលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់សត្វជាដៃគូ និងសត្វចិញ្ចឹមនៅកសិដ្ឋាន។ យើងបង្កើត និងដំណើរការតំបន់ជម្រកសត្វនានានៅទូទាំងពិភពលោកដែលក្នុងនោះសត្វព្រៃដែលយើងសង្គ្រោះបានពីការប្រមាញ់ចាប់យកដោយបំពាន បានរកឃើញជម្រកដ៏សមស្របតាមប្រភេទរបស់ខ្លួន។

អង្គការ FOUR PAWS ប្រើវិធីសាស្រ្តផ្អែកលើដំណោះស្រាយបញ្ហា និងផ្តល់ដល់សត្វនូវជំនួយបន្ទាន់ និងដោយផ្ទាល់។ គោលបំណងរបស់យើង គឺដើម្បីសម្រេចឱ្យបាន និងបង្កើតឱ្យមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនឹងផ្តល់ផលប្រយោជន៍ចំពោះសត្វ តាមរយៈគម្រោង យុទ្ធនាការ និងការអប់រំនានា។ ការងាររបស់យើងគឺផ្អែកលើជំនាញវិទ្យាសាស្ត្រ ការស្រាវជ្រាវដ៏ត្រឹមត្រូវ និងការបញ្ចុះបញ្ចូលមតិថ្នាក់ជាតិ និងអន្តរជាតិ។

Zeigen 

+

Zeigen


VIER PFOTEN deckt unzumutbare Haltungsbedingungen und Gefahren für das Leben von Tieren auf. @Mehr dazu .

×

Rettung 

+

Rettung 


VIER PFOTEN rettet weltweit Tiere, die direkt von Menschen betroffen sind, und reduziert und beendet Tierleid durch kontinuierliche Unterstützung und medizinische Versorgung. @Mehr .

×

Schützen

+

Schützen


អង្គការ FOUR PAWS ផ្ដល់នូវជម្រកសុវត្ថិភាពដល់សត្វព្រៃដូចជាអម្បូរឆ្មាធំ ខ្លាឃ្មុំ ស្វាអូរ៉ង់ហ្គូតង់ និងដំរីដែលត្រូវបានសង្គ្រោះពីការរក្សាទុកក្នុងលក្ខខណ្ឌមិនសមស្របសម្រាប់ពូជសត្វនៅទូទាំងពិភពលោក។ 
 ច្រើនទៀត

×

បង្ហាញ សង្គ្រោះ ការពារ

បង្ហាញ

អង្គការ FOUR PAWS បង្ហាញពីលក្ខខណ្ឌមិនសមស្រប និងការគំរាមកំហែងដល់ជីវិតចំពោះសត្វ។ អង្គការ FOUR PAWS បង្ហាញពីការរំលោភបំពាន បង្កើតដំណោះស្រាយសមស្រប និងជំរុញកិច្ចការនោះឈានទៅរកការអនុវត្តតាមមធ្យោបាយដ៏ល្អបំផុត។ 

គម្រោង យុទ្ធនាការ ព័ត៌មាន និងការបញ្ចុះបញ្ចូលផ្សេងៗរបស់យើង គឺដើម្បីការពារសត្វដែលស្ថិតរងក្រោមឥទ្ធិពលផ្ទាល់ពីមនុស្ស លើកកម្ពស់ការយល់ដឹង និងបញ្ជាក់ពីប្រធានបទដែលពាក់ព័ន្ធ។ 

បណ្តាញការងាររបស់យើង មានលក្ខណៈជាអន្តរជាតិ ហើយយើងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងអភិវឌ្ឍគំនិតថ្មីៗជានិច្ច។ នេះជារបៀបដែលយើងនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត និងច្បាប់ផ្សេងៗ។ 

សង្គ្រោះ 

FOUR PAWS ជួយសង្គ្រោះសត្វនានាទូទាំងពិភពលោកដែលស្ថិតក្រោមការរងឥទ្ធិពលផ្ទាល់របស់មនុស្ស កាត់បន្ថយ និងបញ្ឈប់ទុក្ខវេទនារបស់សត្វដោយបន្តជួយ និងផ្ដល់ការថែទាំព្យាបាល។ 

FOUR PAWS ចាត់វិធានការជាក់ស្តែង ប្រមូលផ្តុំប្រជាជន ផ្លាស់ប្តូរឥរិយាបថអ្នកទទួលទាន និងនាំមកនូវការផ្លាស់ប្តូរក្នុងផ្នែកច្បាប់ផ្សេងៗដើម្បីសម្រេចបាននូវដំណោះស្រាយរយៈពេលវែងសម្រាប់សុខុមាលភាពសត្វ។ 

FOUR PAWS បានប្តេជ្ញាចិត្តចំពោះការទទួលខុសត្រូវចំពោះសត្វ និងដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពអនុវត្តខុសច្បាប់។ យើងធ្វើការជាមួយអាជ្ញាធរ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកដើម្បីណែនាំនូវការផ្លាស់ប្តូរផ្នែកច្បាប់ដែលធ្វើឱ្យជីវិតសត្វរាប់លានបានប្រសើរឡើង។

ការពារ

FOUR PAWS ផ្តល់ជូនជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃដូចជាអម្បូរឆ្មាធំ ខ្លាឃ្មុំ ស្វាអូរ៉ង់ហ្គូតង់ និងដំរី ដែលដែលបានសង្គ្រោះពីលក្ខខណ្ឌរក្សាទុកមិនសមស្របនឹងប្រភេទពូជសត្វទូទាំងពិភពលោក។ 

FOUR PAWS ប្រយុទ្ធប្រឆាំងដើម្បីការប្រព្រឹត្តនូវឥរិយាបថត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ចំពោះសត្វ ដោយទាមទារឱ្យគោរពតាមស្តង់ដារ និងស្ថាប័នសុខុមាលភាពសត្វ។ 

ក្រោមកិច្ចសហការជាមួយបណ្តាប្រទេស និងសហគមន៍នានា ក្នុងគោលបំណងគឺធានាថាសត្វទាំងអស់ត្រូវបានការពារដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ហើយច្បាប់ទាំងនេះត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត។ យើងមើលឃើញថានេះជាមូលដ្ឋានដើម្បីសម្រេចបាននូវយុត្តិធម៌ និងភាពត្រឹមត្រូវចំពោះសត្វ ព្រមទាំងដើម្បីស្តាររៀបចំសណ្តាប់ធ្នាប់ឡើងវិញ។

ចៀមដែលបានជួយសង្គ្រោះនៅប្រទេសរ៉ូម៉ានី

ពិភពលោកមួយដែលមនុស្សចេះគោរពឱ្យតម្លៃសត្វដោយការអធ្យាស្រ័យ និងយោគយល់។ 


គម្រោង និងយុទ្ធនាការនានារបស់យើង គឺជួយសត្វស្ថិតក្នុងគ្រោះអាសន្ន

ខ្លាឃ្មុំនៅដែនជម្រករបស់យើង

នៅក្នុងដែនជម្រកនានា និងគម្រោងដៃគូនានារបស់យើងនៅប្រទេសអូទ្រីស អាល្លឺម៉ង់ អ៊ុយក្រែន កូសូវ៉ូ វៀតណាម ប៊ុលហ្គារី ស្វ៊ីស អាហ្វ្រិកខាងត្បូង និងវៀតណាម យើងផ្តល់នូវជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃដូចជាអម្បូរឆ្មាធំ ខ្លាឃ្មុំ ស្វាអូរ៉ង់ហ្គូតង់ និងដំរី ដែលបានសង្គ្រោះពីការបង្ខាំងទុកក្នុងលក្ខខណ្ឌមិនសមស្របចំពោះពូជសត្វទូទាំងពិភពលោក។ 

កូនឆ្កែអនាថានៅប្រទេសថៃ

ការថែទាំសត្វអនាថា៖ នៅក្នុងប្រទេសជាច្រើន​ សត្វអនាថាត្រូវបានមើលងាយ និងសម្លាប់។ គម្រោងរបស់យើងក្នុងការគ្រៀវសត្វអនាថា ជាការជួយសម្រាប់រយៈពេលវែង។ ការគ្រៀវសត្វ ជួយកម្រិតសត្វអនាថាឱ្យស្ថិតក្នុងចំនួនកំណត់ណាមួយ ឯការថែទាំព្យាបាល គឺជួយការពារទប់ស្កាត់ជំងឺ និងការរាតត្បាតនានា។ 

ស្វាអូរ៉ង់ហ្គូតង់ នៅ ORANGUTAN FOREST SCHOOL

Unsere Mission


 VIER PFOTEN ist eine internationale Tierschutzorganisation, die sich der Hilfe für Tiere unter dem direkten Einfluss von Menschen, der Aufdeckung von Tierleid, der Rettung und dem Schutz schutzbedürftiger Tiere usw. widmet. 

គាំទ្រយើង

ចែករំលែក

Search