ការផ្លាស់ប្ដូរកំពុងកើតឡើងទូទាំងអាស៊ី!
ទីក្រុង រដ្ឋ និងប្រទេសនានា កំពុងចាប់ផ្ដើមចាត់វិធានការប្រឆាំងនឹងសាច់ឆ្កែ និងឆ្មា
ចាប់តាំងពីផ្ទុះឡើងដំបូងនូវជំងឺម្យ៉ាងដែលបច្ចុប្បន្នហៅថាកូវីត១៩ នៅខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ដំណាច់ខែឧសភា មនុស្សជាងប្រាំលាននាក់ បានឆ្លង ហើយជាង៣០០.០០០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសចំនួន ២១៣។
អ្នកមានសិទ្ធិស្វ័យសម្រេចនានានៅអាស៊ីបានចាប់ផ្ដើមក្រោកឡើងប្រឆាំងនឹងការគំរាមកំហែងដែលបណ្ដាលមកពីការជួញដូរ។
វៀតណាម
នៅថ្ងៃទី១៦ ខែមីនា ក្នុងប្រទេសវៀតណាម គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីការទប់ស្កាត់ជំងឺកូវីត១៩ នៅទីក្រុងហាណូយបានជួបប្រជុំផែនការបន្តអនុវត្តវិធានការនានាដើម្បីទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរាលដាលក្នុងរដ្ឋធានី។ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានជំរុញឱ្យពលរដ្ឋក្នុងទីក្រុងបញ្ឈប់ការទទួលទានសាច់ឆ្កែ!
ឥណ្ឌា
នៅថ្ងៃទី២៤ ខែមីនា សភាឥណ្ឌានៃរដ្ឋ Mizoram បានលុបសាច់ឆ្កែចេញពីបញ្ជីប្រភេទសត្វដែលត្រូវសម្លាប់យកសាច់។ នេះជាជំហានប្រវត្តិសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែនៅក្នុងរដ្ឋ ដែលឆ្កែអនាថារាប់ពាន់ក្បាលត្រូវបានសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។
ចិន
នៅថ្ងៃទី២ ខែមេសា ទីក្រុង Shenzhen ដែលជាទីក្រុងធំជាងគេលំដាប់ទី៥របស់ប្រទេសចិន បានប្រកាសយ៉ាងទូលំទូលាយជាប្រវត្តិសាស្ត្រ និងអចិន្ត្រៃយ៍ ហាមឃាត់រាល់ការទទួលទានសាច់ឆ្កែ និងឆ្មាក៏ដូចជាសត្វព្រៃដទៃទៀត ធ្វើឱ្យទីនេះក្លាយជាទីក្រុងដំបូងគេនៅប្រទេសចិន ដែលបានហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការជួញដូរសាច់ឆ្កែ និងឆ្មា។
ចិន
នៅថ្ងៃទី៩ ខែមេសា ក្រសួងកសិកម្ម និងកិច្ចការជនបទ បានប្រកាសដាក់ចេញថាឆ្កែគឺជា “សត្វដៃគូពិសេស” មិនមែនជា “សត្វធ្វើជាអាហារ” ហើយក៏មិនមែនសម្រាប់ទទួលទានឡើយ។ ក្រសួងនេះ ក៏បានកំណត់បញ្ជីប្រភេទសត្វដែលអាចទទួលទានបាន ហើយជាការកត់សម្គាល់ទាំងឆ្កែ និងឆ្មា មិនស្ថិតក្នុងបញ្ជីនេះឡើយ។.
ចិន
នៅថ្ងៃទី១៥ ខែមេសា ទីក្រុង Zhuhai បានក្លាយជាទីក្រុងទីពីររបស់ចិនដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មា។ ច្បាប់បញ្ញត្តិទាំងនៅ Shenzhen និង Zhuhai បានដាក់ចេញឱ្យមានប្រសិទ្ធភាពជាធរមានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។
ចិន
នៅថ្ងៃទី២៩ ខែ យោងតាមសំណើក្នុងខែមេសា ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានបោះពុម្ពសៀវភៅបញ្ជីថ្នាក់ជាតិស្ដីពីប្រភេទសត្វជាអាហារ និងធនធានពូជបសុបក្សី ដែលនេះមានន័យថាការចិញ្ចឹមឆ្កែសម្រាប់ជាអាហារ និងការលក់សាច់ឆ្កែ ត្រូវបានហាមឃាត់។ អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានបញ្ជាក់ថាមតិសាធារណៈភាគច្រើនបានជំទាស់មិនឱ្យចាត់បញ្ចូលឆ្កែជាសត្វសម្រាប់ធ្វើជាអាហារក្នុងបញ្ជីទេ ហើយទទួលស្គាល់ថាឆ្កែ និងឆ្មាមានតួនាទីសំខាន់ក្នុងនាមជាដៃគូ និងជាសត្វចិញ្ចឹម។ នេះជាជំហានដ៏សំនាន់មួយក្នុងការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅប្រទេសចិន។