បរិច្ចាគ

រាយការណ៍អំពីសកម្មភាពជួញដូរសាច់ឆ្កែ​ និងឆ្មានៅកម្ពុជា

ប្រើទម្រង់រាយការណ៍នេះ ដើម្បីរាយការណ៍សកម្មភាពជួញដូរសាច់ឆ្កែនិងឆ្មា

ការជួញដូរសាច់ឆ្កែ និងឆ្មា មានលក្ខណៈឃោរឃៅ និងប៉ះពាល់ដល់សត្វឆ្កែប្រមាណ ១០ លានក្បាល និងឆ្មាជាច្រើនលានក្បាលនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងមួយឆ្នាំៗ។ រាប់ពីថ្ងៃចាប់រហូតដល់ថ្ងៃសម្លាប់ សត្វឆ្កែ និងឆ្មារស់នៅដោយភាពភ័យខ្លាចនៅថ្ងៃចុងក្រោយរបស់ពួកគេ និងទទួលរងនូវវិធីសាស្ត្រសម្លាប់ដ៏ឃោរឃៅ។ អ្នកអាចចូលរួមជួយយើងដើម្បីបញ្ឈប់សកម្មភាពនេះបាន។

តើអ្នកបានឃើញឆ្កែ និង/ឬឆ្មា ដែលត្រូវបានគេលួច សម្លាប់ ដឹកជញ្ជូន ឬលក់សាច់របស់ពួកវានៅក្នុងប្រទេសកម្ពុជាដែរឬទេ?

  • ការលួចឆ្កែ/ឆ្មា
  • ឆ្កែ និង/ឬឆ្មា ដែលត្រូវបានដឹកជញ្ជូនដើម្បីលក់ ឬសម្លាប់ (ឧ. នៅលើឡានដឹកទំនិញ ឡានក្រុង ឬម៉ូតូ)
  • ផ្សារ ឬភោជនីយដ្ឋានលក់សាច់ឆ្កែ និង/ឬឆ្មា
  • ការដាក់ថ្នាំបំពុលឆ្កែ/ឆ្មា (ឧ. តាមរយៈចំណី​ ឬរបស់ដែលសារធាតុពុល)
  • ឃ្លាំង ឬកន្លែងរក្សាទុកឆ្កែ និង/ឬឆ្មា ដែលត្រូវបានរក្សាទុកក្នុងទ្រុង
     

សូមប្រើឧបករណ៍រាយការណ៍នេះ ដើម្បីប្រាប់យើងពីសកម្មភាព ដែលអ្នកបានឃើញ។

 ប្រើប្រព័ន្ធរាយការណ៍នេះ ដើម្បីប្រាប់យើងពីអ្វីដែលអ្នកបានឃើញ។ ចុចទីនេះ បើសិនជាអ្នកចង់រាយការណ៍ជាភាសាអង់គ្លេស
(Click here for the International version of the form.)

គោលបំណងឧបករណ៍រាយការណ៍នេះ

ឧបករណ៍រាយការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីប្រមូលព័ត៌មានអំពីការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា ក្នុងគោលបំណងដូចខាងក្រោម៖ 

  • កំណត់សកម្មភាពជួញដូរសាច់ឆ្កែ និងឆ្មា និងតំបន់ដែលសម្បូរការជួញដូរនេះ
  • គាំទ្រដល់យុទ្ធនាការ និងលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពជួញដូរសាច់ឆ្កែ និងឆ្មា
  • គាំទ្រកិច្ចពិភាក្សាគោលនយោបាយ និងការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា។

ចំណាំ៖ ឧបករណ៍នេះមិនមានបំណងកំណត់អត្តសញ្ញាណ ឬស៊ើបអង្កេតបុគ្គលណាមួយដែលពាក់ព័ន្ធក្នុងការជួញដូរនោះទេ។ ប្រសិនបើ អ្នកគិតថាមានបទល្មើសបានកើតឡើង យើងលើកទឹកចិត្តអ្នកឱ្យរាយការណ៍ដោយផ្ទាល់ទៅអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ។

របៀបដែលការរាយការណ៍របស់អ្នក គាំទ្រមកកាន់យុទ្ធនាការរបស់យើង

ការរាយការណ៍របស់អ្នក ពិតជាមានតម្លៃណាស់សម្រាប់ការងាររបស់យើង។ តាមរយៈការប្រមូលព័ត៌មាននេះ យើងអាចជួយសង្រ្គោះជីវិត និងបង្ការការរងទុក្ខបន្ថែមទៀតរបស់ឆ្កែ និងឆ្មានៅកម្ពុជា។ 

ជាគោលការណ៍ ព័ត៌មានពីការរាយការណ៍របស់អ្នក (មិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួន) នឹងត្រូវបានផ្ញើទៅកាន់អាជ្ញាធរ ដើម្បីជួយគាំទ្រដល់ការអនុវត្តច្បាប់ និងការពិចារណាក្នុងការរៀបចំគោលនយោបាយលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មា។ 

ដោយមានការយល់ព្រមពីអ្នក ព័ត៌មានពីការរាយការណ៍របស់អ្នក  (មិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួន) អាចត្រូវបានប្រើប្រាស់ជាសាធារណៈសម្រាប់ការផ្សព្វផ្សាយផ្សេងៗ។ 

តើអ្នកធ្លាប់រាយការណ៍ពីមុនដែរឬទេ?

ប្រសិនបើ អ្នកធ្លាប់រាយការណ៍ពីមុនរួចហើយ ហើយចង់ផ្តល់ព័ត៌មានបន្ថែម ឬដកហូតការយល់ព្រមរបស់អ្នកចំពោះដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមបំពេញលេខសម្គាល់ការរាយការណ៍របស់អ្នកនៅទីនេះ៖

តើ​ហេតុ​ការណ៍នេះ​បានកើត​ឡើង​នៅ​ទីណា?*

ដើម្បីការពារឯកជនភាព សូមកុំបំពេញអាសយដ្ឋានពេញលេញ ឬឈ្មោះអាជីវកម្ម។

តើហេតុ​ការណ៍នេះបានកើតឡើងនៅពេលណា?*

ប្រសិនបើ អ្នកបានឃើញហេតុ​ការណ៍នេះក្នុងរយៈពេលច្រើនថ្ងៃជាប់គ្នា សូមជ្រើសរើសកាលបរិច្ឆេទចុងក្រោយបង្អស់។

តើអ្នកបានឃើញហេតុការណ៍នៅម៉ោងប៉ុន្មាន? សូមផ្ដល់ជាការប៉ាន់ស្មានបើអាចទៅរួច។

តើ​មាន​ឆ្កែ ឬឆ្មា ឬសត្វផ្សេង​ចំនួនប៉ុន្មាន​ក្បាល?*

សូមប៉ាន់ស្មានចំនួនសត្វឆ្កែ និងឆ្មា ដែលរងគ្រោះ ហើយបំពេញក្នុងប្រអប់ខាងក្រោម។

តើអ្នកបានឃើញហេតុការណ៍អ្វីខ្លះ?*

ជ្រើសរើសហេតុការណ៍ទាំងអស់ខាងក្រោមដែលពាក់ព័ន្ធ៖

សូមរៀបរាប់នូវអ្វីដែលអ្នកបានឃើញ

សូមកុំបំពេញឈ្មោះ អាសយដ្ឋាន ផ្លាកលេខឡាន​ ឬម៉ូតូ ឬអ្វីៗដែលអាចកំណត់អត្តសញ្ញាណនរណាម្នាក់បាន។ វាជួយយើងការពារឯកជនភាពរបស់អ្នកគ្រប់គ្នា និងអនុលោមតាមច្បាប់។

តើអ្នកមានរូបថត ឬវីដេអូអ្វីដែលអ្នកបានឃើញទេ?

អ្នកអាចបញ្ចូលរូបថត ឬវីដេអូដែលទាក់ទងនឹងហេតុការណ៍នេះទៅក្នុងរបាយការណ៍របស់អ្នក។ រូបភាព អាចជា JPG, PNG, PDF ដែលមានទំហំធំបំផុត 2MB និងវីដេអូ អាចជា MP4, MOV ដែលមានទំហំធំបំផុត 100MB។
ដើម្បីស្របតាមច្បាប់ស្តីពីការការពារឯកជនភាព សូមកុំបញ្ចូលរូបថត ឬវីដែអូ ដែលមានបង្ហាញមុខ សំឡេង ឬស្លាកលេខម៉ូតូ ឬរថយន្ត។ សូមកុំបារម្ភ ប្រសិនបើមានព៌ត័មានផ្ទាល់ខ្លួន យើងនឹងពិនិត្យមើល និងលុបព័ត៌មាននោះចេញ។

តើយើងអាចប្រើការរាយការណ៍របស់អ្នក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដួរសាច់ឆ្កែ និងឆ្មានៅកម្ពុជាបានដែរឬទេ?

យើងស្នើសុំការយល់ព្រមពីអ្នកក្នុងការប្រើប្រាស់ការរាយការណ៍របស់អ្នក ឬផ្នែកខ្លះ (មិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួន) នៅក្នុងការផ្សព្វផ្សាយជាសាធារណៈរបស់យើង។ នេះអាចរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម អ៊ីមែល ផ្ទាំងប៉ាណូ ឬយុទ្ធនាការផ្សេងទៀត។

តាមរយៈគូសធីក (√) ប្រអប់ខាងក្រោម អ្នកបញ្ជាក់ថាអ្នកគឺជាអ្នកផលិតអត្ថបទ រូបថត និងវីដេអូ ហើយអ្នកផ្តល់សិទ្ធិឱ្យ VIER PFOTEN International – gemeinnützige Privatstiftung នូវសិទ្ធិមិនអាចដកហូតបាន មិនផ្តាច់មុខ ទូទាំងពិភពលោក គ្មានសួយសារអាករក្នុងការប្រើប្រាស់ កែសម្រួល និងចែករំលែកអត្ថបទ រូបថត និងវីដេអូ (មិនរាប់បញ្ចូលទិន្នន័យផ្ទាល់ខ្លួន) ក្នុងទម្រង់ណាមួយ និងសម្រាប់រយៈពេលណាមួយ។ នេះរាប់បញ្ចូលទាំងសិទ្ធិក្នុងការកែសម្រួល និងការផ្តល់អាជ្ញាប័ណ្ណបន្តនូវអត្ថបទ រូបថត និងវីដេអូនេះទៅឱ្យភាគីទីបីសម្រាប់គោលបំណងលើកកម្ពស់ការយល់ដឹង។ អ្នកក៏លះបង់សិទ្ធិក្នុងការដាក់ឈ្មោះនៅក្នុងការជូនដំណឹងអំពីការរក្សាសិទ្ធិណាមួយ។

តើយើងអាចដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានដែរឬទេ (ប្រសិនបើមាន)?*

យើង​មិនទាមទារ​ឈ្មោះ ឬ​ព័ត៌មាន​​ទំនាក់​ទំនងលម្អិត​របស់​អ្នក​ទេ ហើយ​យើង​សូម​អ្នក​កុំបំពេញព័ត៌មាន​ទាំង​នោះ។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនអាចលេចឡើងដោយចៃដន្យ ជាពិសេសនៅក្នុងរូបថត វីដេអូ ឬការពិពណ៌នាជាលាយលក្ខណ៍អក្សរ។

ដូច្នេះ យើងត្រូវការការយល់ព្រមពីអ្នក ដើម្បីដំណើរការព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។ នេះតម្រូវឱ្យអនុវត្តតាមច្បាប់ការពារព័ត៌មានឯកជនក្នុងប្រទេសកម្ពុជា។

យើងលុបព័ត៌មានផ្ទាល់ខ្លួនណាមួយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន និងមិនប្រើវានៅក្នុងការផ្សព្វផ្សាយជាសាធារណៈឡើយ។ អ្នកអាចដកហូតការយល់ព្រមរបស់អ្នកនៅពេលណាក៏បានដោយផ្តល់លេខសម្គាល់ការរាយការណ៍របស់អ្នក។

តាមរយៈគូសធីក (✓)​ ប្រអប់ខាងក្រោម អ្នកយល់ព្រមឱ្យដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកបញ្ចូលក្នុងការរាយការណ៍របស់អ្នកដោយ VIER PFOTEN International – gemeinnützige Privatstiftung, FN 227934y, Linke Wienzeile 236, 1150 Vienna, Austria។ អ្នកក៏យល់ព្រមលើការផ្ទេរព័ត៌មាននេះទៅអង្គភាពផ្សេងទៀតនៅក្នុងបណ្តាញសកលដែលសហការជាមួយ FOUR PAWS រួមទាំងអ្នកដែលមានទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុបសម្រាប់គោលបំណងដូចគ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដំណើរការព័ត៌មានផ្ទាល់ខ្លួន សូមអានបន្ថែមទីនេះ គោលការណ៍ឯកជនភាព

នេះ​គឺ​ជា​ការ​ផ្ទៀងផ្ទាត់ដោយប្រវត្តិរបស់យើង​ប្រឆាំង​នឹងកម្មវិធីស្វ័យប្រវត្តិលើអ៊ិនធើណេត​​។
|កម្មវិធីបែងចែងមនុស្ស និងកម្មវិធីកុំព្យូទ័រ
ឆ្មានៅក្នុងទ្រុង

បញ្ឈប់ការជួញដូរសាច់ឆ្កែ និង ឆ្មា 


ទាមទារឱ្យបញ្ឈប់​ភាពឃោរឃៅនៃសកម្មភាពជួញដូរសាច់ឆ្កែ និងឆ្មា ជារៀងរហូត 

សូមចុះឈ្មោះឥឡូវនេះ!

ចែករំលែក

Search