បរិច្ចាគ
ឆ្កែដែលបានជួយសង្គ្រោះ

បង្ហាញយើងពីសកម្មភាពសត្វចិញ្ចឹមរបស់អ្នកស្វាគមន៍ពេលអ្នកមកដល់ផ្ទះ! 

ឆ្កែ និងឆ្មារបស់យើង ជាចំណែកមួយនៃជីវិតយើងដែលមិនអាចជំនួសបាន និងត្រូវតែទទួលបានការការពារ 

16.10.2020

ឆ្កែ និងឆ្មារាប់លានក្បាលត្រូវបានសម្លាប់យ៉ាងឃោរឃៅជារៀងរាល់ឆ្នាំនៅកម្ពុជា/វៀតណាមដើម្បីយកសាច់លក់។ ចំនួនដ៏ធំនេះ ភាគច្រើនជាសត្វចិញ្ចឹមដែលគេលួចចាប់ពីផ្ទះទៅ។

បង្ហាញទៅកាន់ពិភពលោកពីក្ដីស្រលាញ់របស់អ្នកចំពោះសត្វចិញ្ចឹម និងក្ដីស្រលាញ់របស់ពួកវាចំពោះអ្នក។ ដើម្បីបញ្ឈប់ការជួញដូរ យើងត្រូវតែបង្ហាញទៅកាន់រដ្ឋាភិបាលថា ឆ្កែ និងឆ្មាជាចំណែកមួយនៃជីវិតរបស់យើងដែលមិនអាចជំនួសបាន។

Note: Any advertisements that may appear during the viewing of this video are unrelated to FOUR PAWS. We assume no liability for this content.

របៀបដែលយើងប្រើប្រាស់វីដេអូរបស់អ្នក៖ 

តាមរយៈកម្រងវីដេអូដែលបានផ្ញើមកទាំងអស់ យើងនឹងបង្កើតទៅជាវីដេអូយុទ្ធនាការមួយដែលបង្ហាញទៅកាន់រដ្ឋាភិបាលនានានៅអាស៊ីអាគ្នេយ៍ នូវចំណងទំនាក់ទំនងដែលគ្រួសារនៅកម្ពុជា/វៀតណាម មានចំពោះសត្វចិញ្ចឹមរបស់ខ្លួន និងមូលហេតុសំខាន់ដែលត្រូវតែបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា។ យើងនឹងស៊ែរវីដេអូនៅក្នុងជំនួបកិច្ចប្រជុំជាមួយរដ្ឋាភិបាល និងអ្នកគាំទ្រអង្គការ FOUR PAWS ទាំងអស់នៅទូទាំងពិភពលោក ដើម្បីជំរុញឱ្យចាត់វិធានការជួយបញ្ឈប់ការជួញដូរនេះ។ សូមមើលខ និងលក្ខខណ្ឌផ្សេងៗនៅទីនេះ។

ថតវីដេអូរបស់អ្នក៖

ងាយៗ ដោយអ្នកគ្រាន់តែប្រើទូរស័ព្ទដៃរបស់អ្នកថតសកម្មភាពសត្វចិញ្ចឹមទទួលពេលឃើញអ្នកមកដល់ផ្ទះ។ អ្នកក៏អាចឱ្យមិត្តភក្ដិណាម្នាក់ជួយថតក៏បាន។ តើសត្វចិញ្ចឹមអ្នកត្រេកអរឬទេពេលឃើញអ្នកដើរកាត់មាត់ទ្វារចូលផ្ទះឬទេ? តើពួកវាកំពុងរត់តាមកាត់សួនមករាក់ទាក់ជាមួយអ្នក? យើងពិតជាចង់ឃើញថាតើអ្នកទាំងពីររីករាយយ៉ាងណាពេលបាននៅជាមួយគ្នាម្ដងៗ!

អាប់ឡូតវីដេអូរបស់អ្នក៖

បន្ទាប់ពីថតរួចហើយ អ្នកអាច៖

      ១) អ៊ីម៉ែលវីដេអូរបស់អ្នកមកយើងដោយចុចទីនេះ

      ២) អាប់ឡូតវីដេអូរបស់អ្នកតាម Google Drive/Forms ដោយចុចទីនេះ

      ៣) អាប់ឡូតវីដេអូរបស់អ្នកលើ WeTransfer ដោយចុចទីនេះ

តាមរយៈការផ្ញើអ៊ីម៉ែល ឬអាប់ឡូតវីដេអូរបស់អ្នក មានន័យថាអ្នកយល់ព្រមឯកភាពតាមខ និងលក្ខខណ្ឌចែងផ្សេងៗ

សេចក្ដីថ្លែងអំណរគុណ៖

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នក និងសត្វចិញ្ចឹមរបស់អ្នក សម្រាប់យុទ្ធនាការរបស់យើង។ សូមរង់ចាំតាមដានខ្សែវីដេអូរួម ដែលមានបញ្ចូលរាល់វីដេអូល្អៗបំផុតដែលបានអាប់ឡូតមកនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ អ្នក និងសត្វចិញ្ចឹមរបស់អ្នក នឹងក្លាយជាតារាល្បីក្នុងវីដេអូនេះ!

ឥឡូវនេះ សូមជួយផ្សព្វផ្សាយឥទ្ធិពលរបស់អ្នកបន្តឱ្យច្រើនទៅកាន់គ្រប់គ្នា តាមរយៈការស៊ែរទំព័រនេះលើបណ្ដាញ(ឆានែល)ផ្សេងៗរបស់អ្នកដោយចុចលើប៊ូតុងខាងក្រោម។

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ

ខ និងលក្ខខណ្ឌផ្សេងៗ

សូមអរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកក្នុងការគាំទ្រយុទ្ធនាការ Protect Millions របស់អង្គការ FOUR PAWS តាមរយៈវីដេអូរបស់អ្នក! តាមរយៈសកម្មភាពខាងក្រោម

  • អាប់ឡូតវីដេអូរបស់អ្នកលើ Facebook ឬ Instagram រួច tag FOUR PAWS និង/ឬ ប្រើឃ្លា #videotoProtectMillions
  • អ៊ីម៉ែលវីដេអូរបស់អ្នកមកកាន់ FOUR PAWS
  • អាប់ឡូតវីដេអូរបស់អ្នកទៅក្នុង Google Drive របស់ FOUR PAWS
  • ផ្ញើវីដេអូរបស់អ្នកមកកាន់ FOUR PAWS ដោយប្រើ WeTransfer

មានន័យថាអ្នកបានឯកភាពឱ្យអង្គការ FOUR PAWS និងដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ប្រើប្រាស់ កែសម្រួល​ និងផ្សព្វផ្សាយវីដេអូរបស់អ្នកជាឧបករណ៍សម្រាប់យុទ្ធនាការជាសាធារណៈតាមអនឡាញ (វិបសាយ/អ៊ីម៉ែល/បណ្ដាញសង្គម) និងមិនមែនអនឡាញ (ទូរទស្សន៍/ផ្ទាំង LED/ផ្ទាំងប៉ាណូ/កិច្ចប្រជុំនានា និងព្រឹត្តិការណ៍សាធារណៈផ្សេងៗ) នៅតាមទីសាធាណៈនានា ជាផ្នែកមួយដើម្បីរួមគ្នាបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៅវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី។ វីដេអូរបស់អ្នក នឹង ត្រូវកាត់ត និងដាក់បញ្ចូល ជាមួយនឹងវីដេអូអ្នកគាំទ្រដទៃទៀត។ តាមរយៈការផ្ដល់ជូនវីដេអូនេះមកកាន់យើងខ្ញុំ គឺអ្នកយល់ព្រម បោះបង់សិទ្ធិដាក់ឈ្មោះ ជាម្ចាស់ផលិតសម្ភារវីដេអូនេះ។

Search