បរិច្ចាគ
ឆ្កែនៅក្នុងសត្តឃាត

ការគំរាមកំហែងចំពោះសត្វ និងមនុស្ស

របាយការណ៍របស់អង្គការ FOUR PAWS ស្ដីពីការជួញដូរសាច់ឆែ្ក និងឆ្មា នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍៖ វៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី និងអនុសាសន៍ក្នុងការបញ្ឈប់ជំនួញនេះ។

ងឆ្នាំ ២០២៤ FOUR PAWS ​តាមរយៈប្រព័ន្ធការរាយការណ៍ការជួញដូរសាច់ឆ្កែ និងឆ្មា បានទទួលរបាយការណ៍ចំនួន ៣០៩ ករណី នៅប្រទេសវៀតណាម ដែលបង្ហាញពីសកម្មភាពជួញដូរសាច់ឆ្កែ និងឆ្មា។ របាយការណ៍ទាំងនេះបានរាយការណ៍អំពីករណីលួចចាប់ឆ្កែឆ្មា ការដឹកជញ្ជូនខុសច្បាប់ កន្លែងរក្សាទុក ការប្រើអន្ទាក់ ឬការបំពុលឆ្កែឆ្មា និងភោជនីយដ្ឋានលក់សាច់ឆ្កែ និងឆ្មា ដែលបានប៉ះពាល់ដល់សត្វរាប់ពាន់ក្បាល និងបង្ហាញពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងសុខុមាលភាពសត្វ សុខភាពសាធារណៈ និងសុវត្ថិភាពសហគមន៍។ 

 

របាយការណ៍នេះបង្ហាញអំពីព័ត៌មានសំខាន់ៗ និន្នាការ និងសក្ខីកម្មពីសាធារណជន ដែលជាភស្តុតាងសំខាន់សម្រាប់ការស្វែងរកការគាំទ្រការអនុវត្តច្បាប់ និងគោលនយោបាយ។ សូមអានរបាយការណ៍ពេញលេញ ដើម្បីយល់ដឹងបន្ថែមអំពីការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសវៀតណាម។

គំរាមកំហែងចំពែះសត្វ និងមន៊សែស

គំរាមកំហែងចំពែះសត្វ និងមន៊សែស

របាយការណ៍របស់អង្គការ FOUR PAWS ស្ដីពីការជួញដូរសាច់ឆ្កែ និងឆ្មែនែតាម បណ្ដែបែទែសអាស៊ីអាគ្នែយ៍៖ វៀតណម កម្ពុជា និងឥណ្ឌូណែស៊ី និងអន៊សាសន៍ក្នុងការបញែឈប់ជំនួញនែះ។

អនុសាសន៍របស់ FOUR PAWS

ផ្អែកលើការស្រាវជ្រាវដ៏ទូលំទូលាយ ការស៊ើបអង្កេត និងបទពិសោធដែលបានអនុវត្តជាក់ស្តែង​ អង្គការ FOUR PAWS ស្នើសុំ និងជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី កម្ពុជា និងវៀតណាម សហការជាមួយអង្គការសុខុមាលភាពសត្វក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលនានាដូចជាអង្គការ FOUR PAWS ជាដើម អនុវត្តនូវសកម្មភាពនានាខាងក្រោម៖

  • ចេញសេចក្តីណែនាំតឹងរ៉ឹងជាផ្លូវការ ដើម្បីបញ្ឈប់ការទទួលទានសាច់ឆ្កែ និងឆ្មា។
  • ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលការណ៍របស់រដ្ឋាភិបាលក្នុងការប្រឆាំងចំពោះការជួញដូរសាច់ឆ្កែ និងឆ្មា ដោយយោងទៅលើបញ្ហាប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពសាធារណៈ សុខុមាលភាពសត្វ ស្ថិរភាពសេដ្ឋកិច្ច និងមុខមាត់ជាតិលើឆាកអន្តរជាតិ។
  • រៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ទាក់ទងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងពង្រឹងលើការអនុវត្តច្បាប់។
  • អនុវត្តការបិទចរាចរណ៍ជួញដូរសាច់ឆ្កែ និងឆ្មាខុសច្បាប់ ដើម្បីបង្ហាញពីការប្រឆាំង​របស់រដ្ឋាភិបាល។
  • រៀបចំផែនការសកម្មភាពដោយសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗដើម្បីធានាបាននូវការថែទាំដ៏ត្រឹមត្រូវចំពោះឆ្កែ និងឆ្មាដែលបានដកហូតពីការបិទអាជីវកម្មជួញដូរខុសច្បាប់បន្ទាប់ពីរយៈពេលនៃសង្គមនីយកម្មច្បាប់។
  • លើកទឹកចិត្តភាគីពាក់ព័ន្ធនឹងការជួញដូរនេះ ឱ្យផ្លាស់ប្តូរដោយស្ម័គ្រចិត្តក្នុងការបង្វែរប្រភពចំណូល និងមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ព្រមទាំងផ្តល់ជារង្វាន់លើកទឹកចិត្តដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរនេះ។
  • រឹតបន្តឹងការឆ្លងកាត់ព្រំដែន និងពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ពាក់ព័ន្ធនឹងចរាចរណ៍ឆ្កែ និងឆ្មាឆ្លងកាត់ព្រំដែន រួមមានការបង្កើតមធ្យោបាយងាយស្រួលក្នុងការដកហូត​ និងផ្ដល់ជម្រកដល់សត្វ។
  • កសាងសមត្ថភាពបសុព្យាបាលក្នុងប្រទេសដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគ្រប់គ្រងស្ថិតិសត្វអនាថា រួមមានកម្មវិធីចាក់វ៉ាក់សាំងការពារ ឬបញ្ឈប់កំណើត(គ្រៀវ) ឆ្កែ និងឆ្មាជាដើម។
  • ជំរុញទំនួលខុសត្រូវក្នុងនាមម្ចាស់សត្វចិញ្ចឹម និងមិនលើកទឹកចិត្តឱ្យមានការលក់ដូរសត្វចិញ្ចឹមរបស់ខ្លួនទៅឱ្យឈ្មួញឡើយ។
  • បង្កើនការពិន័យចំពោះចោរលួចសត្វចិញ្ចឹម និងសកម្មភាពពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាទៅលើម្ចាស់សត្វចិញ្ចឹម។

 

សម្រាប់អនុសាសន៍ពិសេស និងលម្អិតបន្ថែម មានបង្ហាញជូនក្នុងរបាយការណ៍នេះ

ឆ្មានៅក្នុងទ្រុងមួយ

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ


#ProtectMillions

សូមចុះឈ្មោះឥឡូវនេះ!

ចែករំលែក

Search