បរិច្ចាគ
ឆ្កែ Daisy និងអាប៉ូឡូ

១លាននាក់ ដើម្បី #ProtectMillions!

ញត្តិដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ សម្រេចបានដល់គោលដៅ 

25.11.2020

ប្រជាជនជាង១លាននាក់ជុំវិញពិភពលោក បានចូលរួមជាមួយ FOUR PAWS ដើម្បីអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅនៅអាស៊ីអាគ្នេយ៍

ហត្ថលេខារាប់ពាន់បានមកពីប្រជាពលរដ្ឋមានការខ្វល់ខ្វាយនៅកម្ពុជា ជាប្រទេសមួយដែលការជួញដូរនៅតែជាបញ្ហាធំ ប៉ុន្តែយើងបានឃើញពីដំណើរវិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងឆ្នាំនេះ!

សូមអរគុណ!

ការផ្លាស់ប្ដូរជាវិជ្ជមាន

យុទ្ធនាការរបស់ FOUR PAWS ដើម្បីការពារជីវិតមនុស្ស និងសត្វរាប់លាន #ProtectMillions ពីគ្រោះថ្នាក់នៃការជួញដូរសាច់ឆ្កែ និងឆ្មា បានដំណើរការក្នុងខែតុលា ឆ្នាំ២០១៩។ បន្ទាប់មក មានការបោះជំហានដ៏អស្ចារ្យដើម្បីបញ្ឈប់ការជួញដូរ និងជួយដល់សត្វជាច្រើន។ នេះជាដំណាក់កាលសំខាន់មួយចំនួន៖

  • សៀមរាប បានក្លាយជាខេត្តដំបូងគេបង្អស់នៅកម្ពុជាដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែ។
  • អ្នកគាំទ្ររាប់ពាន់នាក់នៅកម្ពុជា និងវៀតណាម បានសម្ដែងមតិប្រឆាំងនឹងការជួញដូរដោយបានចូលរួមចំណែកក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងប្រទេសរបស់ខ្លួន (តាមរយៈផ្ទាំងប៉ាណូផ្សព្វផ្សាយនៅភ្នំពេញ ក៏ដូចជានៅហាណូយ និងហូជីមិញ ដើម្បីអំពាវនាវឱ្យបញ្ឈប់ការជួញដូរ)។
  • អង្គការ FOUR PAWS បានបិទសត្តឃាតដ្ឋានឆ្កែពីរកន្លែងនៅកម្ពុជានាអំឡុងពេលចាប់ផ្ដើមយុទ្ធនាការ។ យើងអាចសង្គ្រោះសត្វឆ្កែបានលើសពី២៥ក្បាល និងជួយម្ចាស់កន្លែងសត្តឃាតដ្ឋានឱ្យផ្លាស់ប្ដូរមុខរបររបស់ខ្លួនទៅជាជម្រើសមុខរបរជាប់លាប់ដែលមិនពាក់ព័ន្ធនឹងការធ្វើបាបសត្វ។
  • អង្គការ FOUR PAWS បានដឹកនាំការស៊ើបអង្កេតផ្ទាល់មួយទៅលើកការជួញដូរសាច់ឆ្មានៅវៀតណាម ហើយបង្ហាញឱ្យសាកលលោកបានដឹងតាមរយៈវិសាលភាពប្រព័ន្ធផ្សព្វផ្សាយជាសាកលលើការជួញដូរលួចលាក់នេះ។
  • ក្រុមហ៊ុន និងសមាគមទេសចរណ៍ចំនួន២៤ជុំវិញពិភពលោក បានប្ដេជ្ញាគាំទ្រដើម្បីបញ្ឈប់ការជួញដូរដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ FOUR PAWS ដើម្បីជួយដាក់សម្ពាធ និងសំណូមពរដល់រដ្ឋាភិបាលក្នុងប្រទេសវៀតណាម និងកម្ពុជា។

 

ខណៈដែលឆ្នាំ២០២០ បាននាំមកនូវបញ្ហាប្រឈមដ៏ខ្លាំងក្លា ក្រុមការងារ FOUR PAWS និងដៃគូរបស់យើងទូទាំងអាស៊ីអាគ្នេយ៍ បានបោះជំហានរៀងៗខ្លួន។ មិនថាមានការរាតត្បាតយ៉ាងណា ក៏មិនអាចរារាំងបេសកកម្មរបស់យើងក្នុងការលាតត្រដាងពីភាពឃោរឃៅ ការសង្គ្រោះសត្វ និងការការពារគ្រួសារនានាមិនឱ្យសត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួនត្រូវបានលួចចាប់ទៅសម្រាប់ជួញដូរបានឡើយ។

 ការចាប់ផ្ដើមថ្មីមួយ

សត្វឆ្កែជាច្រើនដែលយើងបានសង្គ្រោះពីសត្តឃាតដ្ឋាននានា ត្រូវបានរៀបចំឱ្យបានទៅនៅផ្ទះថ្មីជាមួយគ្រួសារដែលពោរពេញដោយក្ដីស្រលាញ់។ ក្នុងចំណោមនោះ អាប៉ូឡូ គឺជាឆ្កែមួយក្បាលដែលយើងបានជួយសង្គ្រោះពីសត្តឃាតដ្ឋានមួយនៅកម្ពុជាក្នុងខែសីហា ឆ្នាំ២០២០។ ក្នុងអំឡុងពេលទទួលការមើលថែព្យាបាលនៅអង្គការសង្គ្រោះសត្វកម្ពុជា ដែលដៃគូរបស់យើង អាប៉ូឡូ ត្រូវបានគ្រួសារក្នុងស្រុកមួយដែលគ្រាន់តែឃើញវាភ្លាមក៏ស្រលាញ់ភ្លែត យកវាទៅចិញ្ចឹមដោយផ្តល់នូវផ្ទះថ្មីពោរពេញដោយក្ដីស្រលាញ់សម្រាប់វា។

ឆ្កែអាប៉ូឡូនិងអ្នកចិញ្ចឹមរបស់គាត់

ស្វែងរកក្ដីសង្ឃឹម 

ការសង្ក្រោះឆ្កែមួយក្បាល មិនអាចផ្លាស់ប្ដូរពិភពលោកបានទេ ប៉ុន្តែសម្រាប់ឆ្កែមួយក្បាលនោះ ពិភពលោកនឹងមានការផ្លាស់ប្ដូរជារៀងរហូត! 

អានបន្ថែម

បន្ទាប់មកទៀត?

យើងបានបញ្ជូនសារលិខិតចំហចំនួនបីច្បាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីបង្ហាញឱ្យប្រមុខរដ្ឋនីមួយៗដឹងថាប្រជាជន១លាននាក់មកពីជុំវិញពិភពលោក កំពុងអំពាវនាវឱ្យមានការផ្លាស់ប្ដូរ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់ភាពឃោរឃៅ និងការពារសុខភាពមនុស្ស និងសត្វ។

អ្នកអាចអានសារលិខិតទាំងនេះ ដែលយើងនឹងផ្ញើជូនក្នុងនាមជាតំណាងរបស់អ្នកដូចខាងក្រោម៖

 

ទាំងអស់នេះគឺដោយសារអ្នក

យើងពិតជាមិនអាចសម្រេចបានលទ្ធផលទាំងនេះដើម្បីសត្វបានដោយងាយស្រួលនោះទេបើគ្មានអ្នកចូលរួមក្នុងពេលវេលានៃឆ្នាំដ៏លំបាកបំផុតជាប្រវត្តិសាស្រ្តថ្មីៗនេះ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូង ចំពោះការចូលរួមចុះហត្ថលេខាស៊ែរ និងការបញ្ចេញសំឡេងរបស់អ្នកដើម្បីបុព្វហេតុនេះ និងជួយដល់សត្វរាប់លានក្បាល។ សូមបន្តរួមដំណើរជាមួយយើងដើម្បីបញ្ឈប់ភាពឃោរឃៅនេះ ព្រោះនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើ និងត្រូវការជំនួយពីអ្នក។

មិនទាន់ចុះហត្ថលេខា?

ហត្ថលេខា និងការចូលរួមរបស់អ្នកនៅតែសំខាន់ដើម្បីការពារជីវិតរាប់លាន #ProtectMillions។ ប្រសិនបើអ្នកមិនទាន់បានចុះហត្ថលេខាលើញត្តិនៅឡើយ អ្នកនៅតែអាចធ្វើបាន ហើយតាមរយៈការស៊ែរញត្តិនេះ អ្នកក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីការងាររបស់យើងខ្ញុំ ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកថាការជួញដូរនេះមិនមែនជាផ្នែកមួយនៃវប្បធម៌ខ្មែរឡើយ។ 

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ

Search