ជំងឺ ការស្លាប់ និងសាច់ឆ្កែ ជាហានិភ័យសុខភាពសាធារណៈដែលគ្មាននរណាម្នាក់ចង់និយាយពីវាឡើយ
របាយការណ៍តាមបទពិសោធផ្ទាល់អំពីការជួញដូរសាច់ឆ្កែ (និងឆ្មា) ដ៏រន្ធត់
រណ្ដៅទឹកស្អុយ កាំភ្លើងច្នៃ ថ្នាំបំពុលស៊ីយ៉ានីត និងស្ទ្រីចនីន ការរោលភ្លើង ការវាយសំពងសត្វរស់នៅកណ្ដាលផ្សារទីប្រជុំជន ទាំងនេះពិតជារឿងដែលពិបាកស្រមៃណាស់ដល់ទិដ្ឋភាពពោរពេញដោយភាពឃោរឃៅដែលធ្វើឡើងដោយបើកចំហ ជំងឺឆ្លង និងភាពអមនុស្សធម៌ចំពោះសុខភាពសាធារណៈ។
ការជួញដូរសាច់ឆ្កែ ជាវិស័យរកប្រាក់ចំណេញមួយខុសច្បាប់ដោយគ្មានការត្រួតពិនិត្យដែលជាប្រភពនៃជំងឺរាតត្បាតថ្មី បម្រុងនឹងកើតឡើងនោះ ត្រូវបានគេមើលរំលង។ គ្រាន់តែជំងឺឆ្កែឆ្កួតតែមួយមុខដែលបណ្ដាលមកបីការជួញដូរនេះ ក៏មានឥទ្ធិពលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្សជាច្រើនរាប់មិនអស់។ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណៈ គឺការអនុវត្តការងារផ្ទាល់ទាក់ទងនឹងការជួញដូរនេះរួមមានការទាក់ចាប់ដ៏ឃោរឃៅ ការដឹកជញ្ជូនយ៉ាងឃោរឃៅ ការបង្ខាំងសត្វជាច្រើនថ្ងៃជាប់ៗគ្នាក្នុងកន្លែងចង្អៀត គ្មានអនាម័យ និងការសម្លាប់យ៉ាងព្រៃផ្សៃ ដែលទាំងអស់នេះបង្កបានជាព្យុះដ៏មានឥទ្ធិពលក្នុងការបង្កើតនូវវីរុសថ្មីៗដែលជាភ្នាក់ងារចម្លងជំងឺទៅមនុស្ស។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះព័ត៌មានថ្មីៗរបស់ប្រព័ន្ធផ្សព្វផ្សាយពិភពលោកអំពីទីផ្សារលក់សត្វរស់នៅប្រទេសចិន បានល្បីយ៉ាងឆាប់រហ័ស ហើយបានបញ្ជាក់ថាអ្វីដែលយើងបានធ្វើផ្ទាល់រាប់ឆ្នាំទាក់ទងនឹងការជួញដូរ ភាពឃោរឃៅ និងការសម្លាប់សត្វជាដើម អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ការស៊ើបអង្កេតលើការជួញដូរសាច់ឆ្កែ និងឆ្មា ពិតជាក្ដុកក្ដួល និងរន្ធត់ខ្លាំងណាស់ ហើយមិនមែនជារឿងងាយស្រួលឡើយ។ ថ្វីបើប្រទេស ក្រុង តំបន់ស្ដុកទុក ទីផ្សារ និងកន្លែងសត្តឃាតដ្ឋាននានា មានលក្ខណៈខុសៗគ្នា ប៉ុន្តែវាមានលក្ខណៈពិសេសដូចគ្នាគឺ៖ ក្លិន ទិដ្ឋភាព និងសំឡេង ដែលដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំរហូត។
ក្លិន
អ្វីដែលធ្វើឱ្យខ្ញុំប៉ះទង្គិចមុនគេ គឺក្លិនស្អុយនៅកន្លែងជួញដូរ។ ដោយសារគ្រឿងឧបករណ៍កម្រនឹងលាងសម្អាត ធ្វើឱ្យវាមានក្លិនស្អុយអាក្រក់ដែលអាចពិពណ៌នា គួរឱ្យចង់ក្អួត និងខ្ពើមរអើមបំផុត។ គ្របដណ្តប់ទៅដោយលាមក និងទឹកនោមឆ្កែដែលព្យាយាមរត់គេចពីទ្រុងបង្ខាំងពួកវា នៅលើផ្ទៃដីលាយឡំដោយរបស់ស្មោគគ្រោក។ រណ្ដៅថ្លុកឈាមប្រមូលផ្តុំនៅក្នុងកន្លែងសម្លាប់ក៏មានក្លិនស្អុយដែរ ហើយក្នុងករណីខ្លះឈាមនេះត្រូវបានគេដួសទៅដាក់ក្នុងធុងដើម្បីយកទៅធ្វើឱ្យទឹកជ្រលក់ ទុកចោលពេញមួយថ្ងៃ និងនៅអាស៊ីអាគ្នេយ៍ និង ។ ក្លិនដែលមិនអាចបំភ្លេចបានជាពិសេសនោះ គឺរោមដែលបោចចេញពីរាងកាយសត្វងាប់ និងសត្វរស់។ អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីបានទៅកាន់ទីផ្សារនោះមក ខ្ញុំនៅតែបន្តធុំក្លិនក្លិនឈ្ងៀមរោមសត្វនៅក្នុងសក់របស់ខ្ញុំ មិនថាខ្ញុំព្យាយាមលាងសម្អាតវាប៉ុន្មានដងទេ ក្លិននោះនៅតែបន្តធ្វើឱ្យខ្ញុំឃើញ ទិដ្ឋភាពពីថ្ងៃមុននៅស្រស់ៗនឹងមុខ។
ទិដ្ឋភាព
ទិដ្ឋភាពដែលពាក់ព័ន្ធនឹងការជួញដូរ គឺពោរពេញទៅដោយភាពអមនុស្សធម៌ចំពោះទាំងសត្វ និងសុខភាពសាធារណៈ។ ក្នុងនាមជាបសុពេទ្យម្នាក់ អ្វីដែលធ្វើឱ្យទាក់អារម្មណ៍ខ្ញុំមុនគេគឺសត្វ។ យ៉ាងណាឃើញបរិស្ថានដ៏សង្វេគនេះ ពិតជាពិបាកឱ្យខ្ញុំទ្រាំឱបដៃឈរមើលណាស់។ រូបរាងសត្វឈឺ និងមានរបួស គឺជារឿងធម្មតាទៅហើយ ឯសត្វភាគច្រើនទន់ខ្សោយខ្លាំង ញាក់កន្ត្រាក់ព្រោះជំងឺសរសៃទាញ ដោយសារតែខ្សោះជាតិទឹកធ្ងន់ធ្ងរ ឬបាក់ឆ្អឹងដោយការវាយដំក្នុងពេលត្រូវចាប់យកមកជាដើម។ សត្វទាំងអស់ត្រូវឃាំងទុកដោយមិនគិតដល់បញ្ហាសុខុមាលភាព ហើយត្រូវបានគេវាយធ្វើបាបជាញឹកញាប់។ ទិដ្ឋភាពដែលទាក់ទងនឹងការជួញដូរពិតជាពិបាកភ្នែកមើលណាស់ ដោយអ្នកសម្លាប់ និងឈ្មួញ បានជ្រមុជសត្វក្នុងទ្រុងទៅក្នុងរណ្ដៅមានទឹកពេញ រួចលើកទ្រុងមកវិញ បើកបំពង់ហ្គាសបាញ់ភ្លើងរោលសម្លាប់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ នៅកន្លែងខ្លះក៏មានការជួញដូរទាំងសាច់សត្វព្រៃ ទាំងសាច់ឆ្កែ និងឆ្មាផង ក្នុងកន្លែងមួយ ដោយសត្វស្វាត្រូវបានគេដាក់ច្រវាក់ព្យួរនៅពីលើរណ្តៅទឹកដែលបានសម្លាប់ជីវិតសត្វឆ្កែជាង ១០០ក្បាលក្នុងមួយថ្ងៃជ្រមុជពួកវាទៅក្នុងទឹករហូតដល់លែងឃើញពពុះខ្យល់ដង្ហើមផុសឡើង។ នៅកន្លែងបោះដុំសាច់ឆ្មា ទូក្លាស្សេពេញទៅដោយសាច់ឆ្មាក្លាស្សេ ព្រមទាំងមានដបកែវស្រាត្រាំស្វា និងកូនខ្លា ដាក់តាំងលើធ្នើទុកលក់ផងដែរ។
សំឡេង
ទិដ្ឋភាពដ៏គួរឱ្យរន្ធត់បំផុតនៃការស៊ើបអង្កេត គឺជាសំឡេងសត្វស្រែករោទ៍ និងថ្ងូរដោយការឈឺចាប់ ឯខ្លះទៀតកំពុងខំប្រឹងអង្កៀមទ្រុង ឬកាយរកផ្លូវចេញ។ ដោយឡែកក្រៅពីសត្វផ្ទាល់ សំឡេងបរិយាកាសជុំវិញពិតរំខានយ៉ាងខ្លាំង ដូចជាសំឡេងពួកឈ្មួញស្រែកឮខ្លាំងៗ ស្នូរទ្រុងដែកធ្ងន់ៗប៉ះទង្គិចគ្នាលាន់ឮឡើងដោយសារត្រូវគេរើលើកដាក់ ឬជញ្ជូនចុះឡើង។
Live animal markets are only a part of the trade
បើពិចារណាលើលក្ខណៈនៃការជួញដូរ និងដំណើរការរបស់វា អ្វីដែលខ្ញុំបានឃើញធ្វើឱ្យខ្ញុំមានការយល់ឃើញបែបវិជ្ជមានថា ច្បាប់គ្រប់គ្រងការជួញដូរដើម្បីកាត់បន្ថយហានិភ័យទាំងនេះគឺមិនអាចទៅរួចទេ លុះត្រាតែមានការហាមឃាត់ទាំងស្រុងតែមួយគត់។
សូមមេត្តាកុំច្រឡំ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ និងឆ្មា មិនមែនសំដៅទៅលើអាហារដែលប៉ះពាល់ដល់ប្រជាជន លោកខាងលិច ឬការជជែកវែកញែកពីអ្វីដែលអាចទទួលទានបាន ឬមិនបាននោះទេ។ ផ្ទុយទៅវិញវាគឺជាសមរភូមិពាក់ព័ន្ធដល់ការស្លាប់រស់ទាំងសត្វ និងមនុស្ស។ វាមិនគ្រាន់តែជាការដោះស្រាយចំពោះភាពឃោរឃៅ និងទុក្ខវេទនារបស់សត្វជាដៃគូរបស់មនុស្សរាប់លានក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសហគមន៍ក្នុងតំបន់ ភ្ញៀវទេសចរអន្តរជាតិ និងលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេស និងទីក្រុងក្នុងឆាកអន្តរជាតិផងដែរ។ ខ្ញុំគ្រាន់តែសង្ឃឹមថាការចែករំលែកបទពិសោធរបស់ខ្ញុំអាចជួយនាំមកនូវការផ្លាស់ប្តូរចំពោះការអនុវត្តដែលនៅសតវត្សរ៍ទី ២១នេះ នឹងគ្មានកន្លែងណាមួយនាំឱ្យមានការឆ្លងរាលដាលជំងឺរាតត្បាតបន្ទាប់ទៀតឡើយ។
ជីវប្រវត្តិ៖ បណ្ឌិត Katherine Polak
ប្រធានថែទាំសត្វអនាថារបស់អង្គការ FOUR PAWS ប្រចាំអាស៊ីអាគ្នេយ៍បច្ចុប្បន្ននេះ Katherine កំពុងគ្រប់គ្រងកម្មវិធីសត្វដៃគូរបស់ FOUR PAWS នៅអាស៊ីអាគ្នេយ៍ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ។ ក្នុងនាមអ្នកឯកទេសទាំងផ្នែកថែទាំផ្ដល់ទីជម្រក និងការព្យាបាលការពារបសុសត្វ អ្នកនាងបានធ្វើការនៅតាមអង្គការសុខុមាលភាពសត្វ និងអង្គការផ្ដល់ជម្រកថែទាំសត្វជាច្រើននៅអាមេរិកខាងជើង និងអាស៊ី។ ការងារភាគច្រើនរបស់អ្នកនាង គឺផ្ដោតលើការបណ្តុះបណ្តាលបសុពេទ្យ កម្មវិធីបញ្ឈប់កំណើត(គ្រៀវ)ទ្រង់ទ្រាយធំ និងគុណភាពខ្ពស់។ Katherine ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានារបស់ FOUR PAWS នៅកម្ពុជា ឥណ្ឌូណេស៊ី វៀតណាម និងថៃ ដើម្បីបង្កើតបណ្តាញដ៏រឹងមាំសម្រាប់កម្មវិធីថែទាំសត្វអនាថានៅក្នុងតំបន់។
Katherine ក៏ជាសាស្ត្រាចារ្យបង្រៀនក្នុងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងពិគ្រោះយោបល់លើប្រធានបទជាច្រើនទាក់ទងនឹងកម្មវិធីគ្រប់គ្រងឆ្មាក្នុងសហគមន៍ទូទាំងពិភពលោក។