បរិច្ចាគ
ឆ្កែនៅក្នុងទ្រុង

ចម្លើយ 

សំណួរ-ចម្លើយអំពីការជួញដូរសាច់ឆ្កែ និងឆ្មា 

តើអ្វីជាគោលដៅនៃយុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS?

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ជានិរន្តរ៍នៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០៣០ (ដោយកាត់បន្ថយការលួចឆ្កែ និងឆ្មា ការកាត់បន្ថយចុះតម្រូវការសាច់ឆ្កែ និងឆ្មា និងការណែនាំគោលការណ៍ច្បាប់សមស្របព្រមទាំងគាំទ្រការអនុវត្តច្បាប់ដើម្បីបញ្ឈប់ការជួញដូរ)។

តើអ្វីជាវិធីសាស្ត្ររបស់អង្គការ FOUR PAWS ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍?

វិធីសាស្រ្តរបស់អង្គការ FOUR PAWS ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា គឺតាមរយៈការផ្តល់ប្រាក់ ដល់សហគមន៍នានា ម្ចាស់សត្វចិញ្ចឹម និងរដ្ឋាភិបាលដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។

ហេតុអ្វីបានជាអង្គការ FOUR PAWS ជ្រើសរើសធ្វើយុទ្ធនាការនៅឥណ្ឌូណេស៊ី កម្ពុជា និងវៀតណាម? តើបណ្តាប្រទេសអាស៊ីផ្សេងទៀតគ្មានការជួញដូរសាច់ឆ្កែ និងឆ្មា?

អង្គការ FOUR PAWS បានជ្រើសរើសប្រទេសទាំងនេះពីព្រោះយើងយល់ថាពេលវេលាសមស្របសម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសទាំងនេះ ហើយយើងមានបណ្តាញដៃគូក្នុងស្រុកដ៏រឹងមាំដែលចុះធ្វើការផ្ទាល់ដល់ទីកន្លែងនៅក្នុងប្រទេសទាំងនេះ។

តើមានឆ្កែ និងឆ្មាប៉ុន្មានក្បាលដែលត្រូវបានសម្លាប់ដើម្បីយកសាច់នៅអាស៊ីអាគ្នេយ៍ក្នុងមួយឆ្នាំៗ?

ខណៈដែលចំនួនពិតប្រាកដមានការពិបាកក្នុងការបញ្ជាក់ដោយសារតែការជួញដូរនេះមានលក្ខណៈខុសច្បាប់ យើងប៉ាន់ស្មានថា ឆ្កែ និងឆ្មាប្រមាណជាង ១០លានក្បាលត្រូវបានសម្លាប់ដើម្បីយកសាច់ជារៀងរាល់ឆ្នាំនៅអាស៊ីអាគ្នេយ៍។

អង្គការ FOUR PAWS ច្រើនតែនិយាយអំពីទីផ្សារអ៊ិចទ្រីម (extreme) ។ តើផ្សារទាំងនោះជាអ្វី?

នៅស៊ូឡាវេស៊ីខាងជើងក្នុងប្រទេសឥណ្ឌូណេស៊ី មានផ្សារប្រមាណ ២០០កន្លែងនៅទូទាំងខេត្តដែល ភាគច្រើនផ្សារទាំងនោះមានឈ្មោះ “ប៉ាសាអ៊ិចទ្រីម” (“pasar extreme”) ឬផ្សារល្បីខាងលក់សត្វរស់ ជាភាសាបាហាសា។ នៅផ្សារទាំងនេះ ភាពសាហាវឃោរឃៅដោយសត្វនៅក្នុងផ្សារត្រូវសម្លាប់នៅនឹងកន្លែងគឺសាហាវព្រៃផ្សៃហួសនឹងថ្លែង និងបំពានច្បាប់ឥណ្ឌូណេស៊ី និងស្ដង់ដាពិភពលោកទាក់ទងនឹងសុខុមាលភាពសត្វ។

តើការបរិភោគសាច់ឆ្កែមានជំងឺឆ្កែឆ្កួត មានគ្រោះថ្នាក់ឬទេ?

ពិតមែន ការកាប់សម្លាប់ឆ្កែដោយឃោរឃៅ និងគ្មានអនាម័យ និងការបរិភោគសាច់សត្វដែលមានជំងឺឆ្កែឆ្កួតបង្កគ្រោះថ្នាក់ដល់មនុស្ស។

តើសាច់ឆ្កែ និងសាច់ឆ្មា មានរសជាតិដូចម្ដេច? ហើយតើវាត្រូវគេទទួលទានតាមរបៀបណា?

ជាធម្មតា សាច់ឆ្កែ និងឆ្មា តែងត្រូវទទួលទានជាអាំង ដុត ឬជាការី។ ភាគច្រើននិយាយថា សាច់ឆ្កែមានរសជាតិ និងក្លិនសាអាក្រក់ខ្លាំងដែលចាំបាច់ត្រូវតែចម្អិនដោយប្រើឱសថ និងគ្រឿងបន្ថែមរសជាតិច្រើនបំផុត។

តើអង្គការ FOUR PAWS យកប្រាក់ដែលបានបរិច្ចាគទៅធ្វើអ្វីខ្លះ? តើឧបករណ៍/ថ្នាំប្រភេទណាដែលត្រូវការ? ហើយតើរបស់ទាំងនេះមានតម្លៃប៉ុន្មាន?

  • ៥អឺរ៉ូ = វ៉ាក់សាំងការពារជំងឺប៉ាវ៉ូ/ឆ្កែឆ្កួត សម្រាប់ឆ្កែ/ឆ្មាដែលបានសង្គ្រោះ
  • ១០អឺរ៉ូ = អាហារពីរសប្ដាហ៍សម្រាប់ឆ្កែដែលបានសង្គ្រោះ
  • ១២អឺរ៉ូ = ការឧបត្ថម្ភដល់ស្លាកប្រឆាំងការជួញដូរសាច់ឆ្កែមួយនៅពីក្រោយរ៉ឺម៉កម៉ូតូ (Tuk Tuk) នៅកម្ពុជា
  • ៣០អឺរ៉ូ = ទ្រុងសម្រាប់ដឹកជញ្ជូន រំដោះឆ្កែ និងឆ្មាពីផ្សារ
  • ៥០អឺរ៉ូ = មូលនិធិជួយដល់អ្នកស៊ើបអង្កេតសម្ងាត់ម្នាក់សម្រាប់រយៈពេលមួយថ្ងៃក្នុងការចុះប្រមូលរូបភាព និងព័ត៌មាន
  • ៧៥អឺរ៉ូ = ការថែទាំងព្យាបាលបន្ទាន់សម្រាប់ឆ្កែមួយក្បាលដែលបានសង្គ្រោះពីផ្សារលក់សាច់ ហើយជាទូទៅច្រើនទាក់ទងនឹងការថែទាំរបួស រុំមុខរបួស និងសេរ៉ូម

តើវាមានជះឥទ្ធិពលដល់កុមារដែរឬទេ?

គេតែងឃើញកុមារជាច្រើននៅផ្សារ ក៏ដូចជាដើរផ្សារជាមួយឪពុកម្តាយរបស់ខ្លួន ឬលេងនៅក្នុងផ្សារពេលឪពុកម្តាយរបស់ពួកគេរវល់ធ្វើការ ឬទិញអីវ៉ាន់។ ការមើលឃើញអំពើហិង្សាប្រភេទនេះចំពោះសត្វ គឺធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់កុមារ និងធ្វើឱ្យពួកគេមានអារម្មណ៍ស៊ាំភាពកាចសាហាវ ហើយនេះជាកត្តាផ្សារភ្ជាប់ទៅនឹងអំពើហិង្សាចំពោះមនុស្សនិងសត្វកាន់តែខ្លាំងឡើងនៅពេលក្រោយ។

តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបញ្ឈប់បញ្ហានេះ?

យើងរីករាយទទួលយករាល់ការបរិច្ចាគណាមួយដែលអ្នកអាចផ្ដល់ជូនដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា (សូមផ្តល់ជូនឥឡូវនេះ) ។

អ្នកអាចចុះហត្ថលេខាលើញត្តិដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ/ឆ្មាដ៏ឃោរឃៅ (តំណភ្ជាប់ទៅញត្តិ)

អ្នកអាចប្រើឆានែលផ្ទាល់ខ្លួនានា ដើម្បីផ្សព្វផ្សាយពាក្យពេចន៍ និងស៊ែរខ្លឹមសារបស់យើងដើម្បីឱ្យអ្នកដទៃបានដឹងថារឿងនេះកំពុងកើតឡើង។

នៅពេលធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ សូមយកចិត្តទុកដាក់ចំពោះកន្លែងដែលមានសាច់ឆ្កែ និងឆ្មា។ នៅឆ្ងាយពីកន្លែងទាំងនោះ ហើយណែនាំដល់អ្នករួមដំណើរ និងអ្នកក្នុងស្រុកអំពីផលប៉ះពាល់នៃការជួញដូរនេះ។

ឆ្កែនៅក្នុងទ្រុង

ស្វែងយល់បន្ថែមអំពីការជួញដូរសាច់ឆ្កែ និងឆ្មា

អានបន្ថែម

Search