បរិច្ចាគ
ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

ការពិត 

ព័ត៌មានអំពីការជួញដូរសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍ 

6.8.2019

ការជួញដូរសាច់ឆ្កែ និងឆ្មា គឺជាបញ្ហាចម្បងមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសត្វ ។ ការជួញដូរនេះនាំឲ្យមានការប្រព្រឹត្តទង្វើឃោរឃៅទៅលើសត្វប្រមាណជាង ៣០​លានក្បាលក្នុងមួយឆ្នាំនៅអាស៊ី រួមទាំងសត្វឆ្កែប្រមាណ ១០​លានក្បាល និងឆ្មាពីរបីលានក្បាលដែលគិតតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តាមរបាយការណ៍ស៊ើបអង្កេតបានបង្ហាញពីភាពព្រៃផ្សៃនៅគ្រប់ដំណាក់កាលនៃអំពើជួញដូរសាច់ឆ្កែ និងឆ្មា រួមមានទាំងការឃុំឃាំងសត្វ ការដឹកជញ្ជូន ការលក់ និងចុងក្រោយគឺការសម្លាប់យកសាច់។ សត្វភាគច្រើនដែលផ្គត់ផ្គង់ដល់ការជួញដូរនៅលើទីផ្សារនៅអាស៊ីអាគ្នេយ៍ គឺបានមកដោយការលួចពីគ្រួសារដែលមានសត្វចិញ្ចឹម សត្វអនាថាតាមផ្លូវ និងតាមតំបន់ភូមិជនបទ។ សត្វឆ្កែ និងឆ្មាដែលយកមកពីកន្លែងផ្សេងគ្នា ពេលវេលាខុសគ្នា ត្រូវបានគេធ្វើការជួញដូរដោយហិង្សា និងខុសច្បាប់ ដោយបន្សល់នូវសោកនាដកម្មដល់ទាំងសត្វ និងម្ចាស់របស់ពួកវា។ ការយល់ច្រឡំទូទៅមួយ គឺថាឆ្កែ និងឆ្មាត្រូវបានបង្កាត់ពូជនៅ «កសិដ្ឋាន» ពិសេស សម្រាប់តែការជួញដូរប៉ុណ្ណោះ។ ការយល់បែបនេះគឺខុសហើយ! 

តាមការស៊ើបអង្កេតរបស់អង្គការ FOUR PAWS បានបង្ហាញថា នេះជាទស្សនៈយល់ច្រឡំទូទៅនៅទូទាំងអាស៊ីអាគ្នេយ៍។ ការពិតដ៏គួរឲ្យសង្វេគនោះ គឺឆ្កែ និងឆ្មាភាគច្រើនជាសត្វអនាថា ឬជាសត្វចិញ្ចឹមដែលត្រូវគេលួចដែលគេទាក់ពីគ្រួសាររបស់ពួកគេ បន្សល់ទុកទាំងទឹកភ្នែក និងការព្រួយបារម្ភដោយដឹងថា សត្វរបស់ពួកគេនឹងត្រូវគេយកទៅជួញដូរមិនខាន។ 

កត្តាជំរុញឲ្យបរិភោគ

មានមូលហេតុជាច្រើនដែលជំរុញឲ្យប្រជាជននៅអាស៊ីអាគ្នេយ៍និយមបរិភោគសាច់ឆ្កែ និងឆ្មា។ ភាគច្រើន គេបរិភោគសាច់ឆ្កែនៅពេលជួបជុំគ្នាទទួលទានគ្រឿងស្រវឹង។ ហេតុផលផ្សេងទៀត គឺដោយសារគេជឿថាសាច់ឆ្កែសម្បូរអាហារូបត្ថម្ភទ្រទ្រង់រាងកាយ និងថាមពល ជួយរក្សាកម្ដៅក្នុងខ្លួននៅក្នុងរដូវត្រជាក់។ ម្យ៉ាងវិញទៀតករណីខ្លះ ដោយសារតែមានការណែនាំពីគ្រូពេទ្យ ឬការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា សាច់ឆ្កែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ និងជាថ្នាំផងដែរ។

របាយការណ៍សង្ខេបស្ដីពីការ បរិភេគសាច់ឆ្កេនេកម្ពុជា

របាយការណ៍សង្ខេបស្ដីពីការ បរិភេគសាច់ឆ្កេនេកម្ពុជា

ដឹកនាំសែែវជែែវដែយ៖ Market Strategy and Development Co, Ltd.

ហានិភ័យចំពោះសុខភាពសាធារណៈ

ការជួញដូរសាច់ឆ្កែ និងឆ្មា មិនត្រឹមតែជាអំពើឃោរឃៅព្រៃផ្សៃសម្រាប់សត្វនោះទេ ថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈទៀតផង។ ការចាប់ ការសម្លាប់ និងការបរិភោគសាច់ឆ្កែ ពីតំបន់ដែលមានការរីករាលដាលនៃជំងឺឆ្កែឆ្កួត គឺអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស។ ជាការពិតណាស់ ក្នុងករណីមួយចំនួន ការបរិភោគសាច់ឆ្កែ និងឆ្មា អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងផងដែរ។ ការជួញដូរសាច់ឆ្កែ គឺជំនួញមួយដែលជំរុញឲ្យមានការជួញដូរខុសច្បាប់ ការលក់ និងសម្លាប់ជីវិតឆ្កែរាប់លានក្បាលជារៀងរាល់ឆ្នាំ ហើយក៏បានបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ តាមរយៈការចម្លងជំងឺ សត្វ ដែលមិនត្រឹមតែជាជំងឺឆ្កែឆ្កួតទេ ប៉ុន្តែនៅមានជំងឺអាសន្នរោគ និងជំងឺកាចសាហាវគ្រោះថ្នាក់ដល់អាយុជីវិតផ្សេងៗទៀត។ ការឆ្លងមេរោគបាក់តេរីផ្សេងទៀតដែលបណ្ដាលមកពីការបរិភោគសាច់ឆ្កែរួមមាន ដំបៅពងបែក ជំងឺរលាកស្បែក ជំងឺរលាកថ្លើម និងជំងឺបរាសិត​ដែលបង្កដោយពពួកសត្វល្អិតដូចជាព្រូនជាដើម។ ភ្នាក់ងារបង្កជំងឺផ្សេងទៀតរួមមាន អ៊ីកូលី១០៧ ទ្រីឈីននេឡូស៊ីស និង សាម៉ូនេឡា។

ការជួញដូរឆ្កែទ្រង់ទ្រាយធំខុសច្បាប់ បង្កើនគ្រោះថ្នាក់នៃការរីករាលដាលជំងឺឆ្កែឆ្កួតកាន់តែខ្លាំង ពិសេសដែលអ្នកធ្វើការក្នុងជំនួញនេះផ្ទាល់ ងាយប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះដោយសារសត្វខាំ ឬក្រញៅ។ ការសិក្សាបានបង្ហាញថា ជំងឺឆ្កែឆ្កួតច្រើនកើតឡើងដោយឆ្លងពីសត្វឆ្កែដែលមាននៅតាមហាង ទីសត្តឃាត និងទីផ្សារនៅក្នុងតំបន់។ អំឡុងពេលធ្វើការស៊ើបអង្គេត របស់ក្រុមការងារ FOUR PAWS បានឲ្យឃើញថា ឆ្កែដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួត ត្រូវគេលក់ទៅឲ្យអ្នកជួញដូរដើម្បីសម្លាប់ និងយកសាច់លក់។ 

ការផ្លាស់ប្តូរឥរិយាបថ

តាមពិតទៅ ឆ្កែ និងឆ្មា ភាគច្រើនត្រូវបានគេចាត់ទុកដូចជាសមាជិកគ្រួសារ ជាជាងអាហារដែលត្រូវបរិភោគ ហើយមនុស្សភាគច្រើននៅអាស៊ីអាគ្នេយ៍មិននិយមបរិភោគសាច់ឆ្កែ និងឆ្មាទេ។ បច្ចុប្បន្ន ការប្រឆាំងចំពោះការជួញដូរសាច់ឆ្កែ និងឆ្មា ក្នុងតំបន់ កំពុងមានការកើនឡើងពីសំណាក់យុវជនជំនាន់ក្រោយ ព្រោះពួកគេយល់ឃើញថាទង្វើបែបនេះមិនមែនជាទម្លាប់ និងវប្បធម៌របស់ពួកគេឡើយ ហើយរដ្ឋាភិបាលនានា ក៏កំពុងចាប់ផ្តើមទទួលស្គាល់ថានេះបញ្ហាមួយដែលត្រូវតែដោះស្រាយផងដែរ!  

ឆ្កែនៅក្នុងទ្រុង

ដំណើរផ្លូវមួយពោរពេញដោយភាពព្រៃផ្សៃ

តាមរបាយការណ៍អ្នកស៊ើបអង្កេតសម្ងាត់របស់ FOUR PAWS

ទីនេះ

Search