បរិច្ចាគ
សមាជិកបុគ្គលិក FOUR PAWS ជាមួយសត្វឆ្កែ

សកម្មភាពនានារបស់ FOUR PAWS អំឡុងពេលការរាតត្បាតជំងឺកូវីត១៩ 

យើងបន្តប្រយុទ្ធប្រឆាំង​ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាអំឡុងពេលមានជំងឺរាតត្បាត 

5.6.2020

វិបត្តិជំងឺកូវីត១៩ បានជះឥទ្ធិពលប៉ះពាល់ដល់ជីវិតមនុស្សរាប់ពាន់លាននាក់ទូទាំងពិភពលោករួមទាំងសត្វផង។ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតដ៏ខ្លាំងក្លាមួយទៀតដែលកើតឡើងបន្ទាប់ អង្គការ FOUR PAWS បានបញ្ចុះបញ្ចូលរដ្ឋាភិបាលនានាឱ្យមានការផ្លាស់ប្ដូរ ក្នុងគោលបំណងបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាធ្វើឱ្យស្ថានភាពល្អប្រសើរឡើង។ ក្រុមការងារយើងក៏បានចុះធ្វើការផ្ទាល់ជាមួយដៃគូក្នុងស្រុក អនុវត្តនូវកម្មវិធីចិញ្ចឹមថែទាំនានា ដើម្បីធានាថាសត្វទាំងអស់ទទួលបានការថែទាំដែលពួកវាត្រូវការអំឡុងពេលវេលាដ៏លំបាកដែលមិនធ្លាប់មានពីមុននេះ និងចៀសវាងធ្លាក់ទៅក្នុងដៃអ្នកជួញដូរសាច់ឆ្កែ។ ក្រុមការងារយើង ក៏បាន និងកំពុងបន្តការស៊ើបអង្កេតនានាដើម្បីរកឱ្យឃើញថាស្ថានភាពជំងឺកូវីត១៩ បានជះឥទ្ធិពលប៉ះពាល់ដល់ការជួញដូរសាច់ឆ្កែ និងឆ្មា ឬយ៉ាងណា។

ក្នុងកិច្ចខិតខំប្រឹងប្រែងលើកទឹកចិត្តរដ្ឋាភិបាល និងក្រុមហ៊ុននានា ឱ្យជំរុញវិធានការបន្ទាន់ប្រឆាំងនឹងការជួញដូរ អង្គការ

 FOUR PAWS មានវិធានការមួយចំនួនដូចខាងក្រោម៖

ខែមករា ២០២០ 
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី 

ក្នុងនាមជាផ្នែកមួយនៃសម្ព័ន្ធគ្មានសាច់ឆ្កែឥណ្ឌូណេស៊ី យើងបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដើម្បីស្នើសុំរដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ឈប់ការជួញដូរសាច់ឆ្កែឆ្មា និងសត្វព្រៃនានា ដោយសារមើលឃើញពីហានិភ័យប្រឈមចំពោះសុខភាពមនុស្ស និងសត្វ ក៏ដូចជាហានិភ័យបង្កដោយវីរុសថ្មីៗផងដែរ។

ខែកុម្ភៈ ២០២០ 

យើងបានចេញរបាយការណ៍ដំបូងបង្អស់ស្ដីពីការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ 

យើងបានចេញរបាយការណ៍មួយដំបូងបង្អស់ស្ដីពីការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ ជាភាសាអង់គ្លេស អាល្លឺម៉ង់ វៀតណាម និងខ្មែរ ដើម្បីទាញចំណាប់អារម្មណ៍អំពីទំហំ ទង្វើខុសច្បាប់ និងហានិភ័យសុខភាពដែលបណ្ដាលមកពីការជួញដូរសាច់ឆ្កែ និងឆ្មា។ 


 

កម្ពុជា 

ជាមួយដៃគូអង្គការសង្គ្រោះសត្វកម្ពុជា យើងបានផ្ញើលិខិតមួយទៅកាន់ក្រសួងកសិកម្មនៃព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ពីហានិភ័យបណ្ដាលមកពីការជួញដូរនេះ និងជំរុញឱ្យមានការចាត់វិធានការបន្ទាន់។ 

វៀតណាម

វៀតណាម 

យើងបានផ្ញើលិខិតមួយជូនគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដោយគូសបញ្ជាក់ពីហានិភ័យចំពោះសុខភាពបណ្ដាលមកពីការជួញដូរសាច់ឆ្កែ និងឆ្មា។ ​កិច្ចការងារនេះ សម្រេចទៅបានក្រោមកិច្ចសហការជាមួយដៃគូយើងនៅវៀតណាមគឺ Paws for Compassion and Vietnam Cat Welfare ក៏ដូចជាដៃគូអន្តរជាតិ Change for Animals Foundation ផងដែរ។.

ខែមីនា ២០២០ 
អឺរ៉ុប

អឺរ៉ុប 

ក្រោមកិច្ចសហប្រតិបត្តិការរួមជាមួយ Compassion in World Farming និង World Animal Protection យើងបានផ្ញើលិខិតចំហមួយទៅកាន់សហភាពអឺរ៉ុប ដើម្បីស្នើសុំឱ្យចាត់វិធានការទប់ស្កាត់ការលេចចេញនូវជំងឺស្រដៀងនឹងកូវីត១៩នាអនាគត ព្រមទាំងស្នើសុំឱ្យចូលរួមគាំទ្រការហាមឃាត់ទីផ្សារសត្វរស់ដែលជាកន្លែងលក់សត្វព្រៃ ឆ្មា និងឆ្កែជាដើម។ 

ខែមេសា ២០២០ 

កម្ពុជា 

ជាមួយដៃគូអង្គការសង្គ្រោះសត្វកម្ពុជា យើងបានដាក់លិខិតមួយជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារការទទួលទានសាច់ឆ្កែ និងឆ្មា ព្រមទាំងបានគូសបញ្ជាក់ពីក្ដីកង្វល់ចំពោះមនុស្សមួយចំនួនដែលបានបរិភោគសាច់ទាំងនេះដោយជំនឿភាន់ច្រឡំថាវាអាចជួយ “ការពារ” ពួកគេពីជំងឺកូវីត១៩បាន។ 

វៀតណាម 

ជាមួយអង្គការដៃគូយើងនៅ Asia Canine Protection Alliance យើងបានសរសេរលិខិតមួយជូនប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីស្នើសុំឱ្យលោកអនុវត្តគោលដៅដែលបានដាក់ចេញដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងណែនាំច្បាប់ហាមឃាត់ថ្មីមួយ។ 

អាស៊ី

អាស៊ី 

អង្គការ FOUR PAWS បានចេញផ្សាយអត្ថបទជាអន្តរជាតិមួយអំពីការលក់ដូរសាច់ឆ្កែ និងឆ្មាដែលកំពុងបន្តនៅអាស៊ីអាគ្នេយ៍ ទោះបីមានការហាមឃាត់ចំពោះការជួញដូរនេះនៅតាមតំបន់នានាក៏ដោយ រួមទាំងទីក្រុង Shenzhen ប្រទេសចិនជាដើម។ 

ខែឧសភា ២០២០ 

កម្ពុជា និង វៀតណាម 

លិខិតចំហត្រូវបានផ្ញើជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧបនាយករដ្ឋមន្ត្រីវៀតណាមតាមរយៈអង្គការ Asia for Animals Coalition និង Asia Canine Protection Alliance ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញនីតិវិធីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា។ 

ខែមិថុនា ២០២០ 
កម្ពុជា និង វៀតណាម

កម្ពុជា និង វៀតណាម 

យុទ្ធនាការថ្មីមួយស្ដីពីហានិភ័យបណ្ដាលមកពីការជួញដូរសាច់ឆ្កែ និងឆ្មា នៅកម្ពុជា និងវៀតណាម បានដំណើរការអនុវត្ត។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីហានិភ័យនានាដែលបង្កឡើងតាមរយៈការជួញដូរដែលមានឥទ្ធិពលជាប្រភពបង្កជំងឺរាតត្បាតថ្មីបន្ទាប់ទៀត។

សមាជិកបុគ្គលិក FOUR PAWS ជាមួយសត្វឆ្កែ

ការផ្លាស់ប្ដូរកំពុងកើត ឡើងទូទាំងអាស៊ី!

អានបន្ថែម

Search