បរិច្ចាគ
ឆ្កែនៅសត្តឃាតក្នុងប្រទេសកម្ពុជា

ជំងឺរាតត្បាតនានាមិនគ្រាន់តែប៉ះពាល់ដល់សុខភាពយើងនោះទេ 

ផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតបន្ទាប់ អាចធ្វើឱ្យយើងជួបវិបត្តិជាច្រើនឆ្នាំ

14.7.2020

ជំងឺកូវីត១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ឧទាហរណ៍ជាក់ស្ដែងមួយនៃបញ្ហានេះ គឺវិស័យទេសចរណ៍ ដោយរដ្ឋាភិបាលនានាបានដាក់កំហិតរឹតបន្តឹងការធ្វើដំណើរទាំងថ្នាក់ជាតិ និងអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ ហេតុនេះ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្ដែងផលិតផលក្នុងស្រុកសរុប (GDP) តាមបណ្ដាប្រទេសនីមួយៗដូចជា ៣២,៨% នៅកម្ពុជា, ៩,២%នៅវៀតណាម និង ៦% នៅឥណ្ឌូណេស៊ី ត្រូវពឹងផ្អែកលើវិស័យទេសចរណ៍ ដូច្នេះប្រទេសទាំងនេះត្រូវជួបរងនូវការលំបាកយ៉ាងខ្លាំង។ គ្រោះអសន្នដែលបណ្ដាលមក​ពីការបាត់បង់ចំណូល និងជីវភាពរស់នៅដោយសារការផ្អាកវិស័យទេសចរណ៍ មិនត្រឹមតែអាចទៅរួចនោះទេ ប៉ុន្តែពេលនេះបានក្លាយទៅជាការពិតទៅហើយ។ បញ្ហាទាំងនេះកើតឡើងដោយសារកត្តាគ្រោះថ្នាក់នានាពាក់ព័ន្ធនឹងការជួញដូរសត្វរស់កើតឡើងជារៀងរាល់ថ្ងៃនៅតាមទីផ្សារនានាក្នុងតំបន់អាស៊ី។

ទីផ្សារទាំងនេះជាកន្លែងប្រមូលផ្ដុំសត្វគ្រប់ប្រភេទដែលមិនស្គាល់ប្រភពច្បាស់លាស់មានដូចជាឆ្កែ ឆ្មា និងសត្វព្រៃផ្សេងៗជាដើម។ កាលណាចំនួនដង់ស៊ីតេកាន់តែច្រើនឡើងក្នុងកន្លែងដែលមានកំណត់ វាបង្កជាបរិស្ថានដ៏សមស្របមួយសម្រាប់ការកកើតនូវជំងឺថ្មីប្លែកៗ និងចម្លងទៅកាន់សត្វ និងមនុស្សជាដើម។ ថ្វីបើមើលឃើញពីហានិភ័យសុខភាព និងសុខុមាលភាពពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងគ្រោះថ្នាក់ជាក់ស្ដែងនៃអនាគតជំងឺរាតត្បាតបន្ទាប់ដែលវាអាចកើតឡើងយ៉ាងនេះក្ដី ក៏គេសង្កេតឃើញថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់ការអនុវត្តសកម្មភាពនេះ ហាក់នៅតិចតួចមិនទាន់ជាទីពេញចិត្តនៅឡើយ។ អ្វីដែលើសពីនេះទៀតនោះគឺ តាមការស៊ើបអង្កេតរបស់យើងបានរកឃើញថា ការជួញដូរសាច់ឆ្កែ និងឆ្មា (DCMT) ជាច្រើន នៅតែមានជាបន្តក្នុងអំឡុងពេលមានជំងឺកូវីត១៩ ក្រោមរូបភាពផ្សេងៗ និងបែបលួចលាក់មិនគោរពតាមបម្រាមសង្គម ដូចការផ្ដល់ជូនសេវាដឹកជញ្ជូនដល់ផ្ទះជាដើម។

ជួញដូរ សម្លាប់ បរិភោគ

ការជួញដូរសាច់ឆ្កែ ​និងឆ្មា ផ្ដល់ប្រយោជន៍ចំពោះតែក្រុមមួយភាគតូចប៉ុណ្ណោះក្នុងចំណោមប្រជាសាស្ត្រទាំងមូល ពោលគឺមានអ្នកទទួលទានជាប្រចាំតែ ១២%នៅកម្ពុជា, ៦%នៅវៀតណាម និង ៧%នៅឥណ្ឌូណេស៊ី ប៉ុន្តែវាបានបណ្ដាលឱ្យសត្វរាប់លានក្បាលជារៀងរាល់ឆ្នាំត្រូវបានចាប់លួចយកពីម្ចាស់ទៅ។ កត្តានេះបានធ្វើឱ្យម្ចាស់ខិតខំតាមស្វែងរកសត្វចិញ្ចឹមរបស់ខ្លួន ដោយស្ដែងឱ្យឃើញតាមរយៈផ្ទាំងប្រកាសស្វែងរកសត្វដែលបាត់ខ្លួនដ៏គួរឱ្យសង្វេគនៅតាមបណ្ដាប្រទេសទាំងនេះ។ ប្រការនេះនាំឱ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាមួយចំពោះការជួញដូរនេះពីសំណាក់ប្រជាជនក្នុងស្រុកទាំងនៅកម្ពុជា និងវៀតណាម ដោយមានមនុស្សជាង ១៦០.០០០នាក់មកពីប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើញត្តិសាកលមួយរបស់អង្គការ FOUR PAWS ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានេះ។ ជាមួយគ្នានេះដែរយើងរំពឹងថានឹងទទួលបានហត្ថលេខាជាច្រើន ប៉ុន្តែយើងក៏ត្រូវការឱ្យអ្នកជួយដែរ។ យើងត្រូវការអ្នកជួយថ្លែងជាសារប្រាប់ទៅកាន់រដ្ឋាភិបាលកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ឱ្យដឹងថាអ្នកចង់បញ្ឈប់ជំនួញនេះដោយមិនត្រឹមតែដើម្បីការពារឆ្កែ និងឆ្មានោះទេ​ ប៉ុន្តែក៏ដើម្បីការពារគ្រួសារអ្នកពីការគំរាមកំហែងដោយសារជំងឺរាតត្បាតថ្មីមួយទៀត និងផលវិបាករបស់វាផងដែរ។ យើងត្រូវការអ្នកគាំទ្រដោយ អាប់ឡូតរូបថតដើម្បីបង្ហាញពីការប្រឆាំងនឹងជំនួញនេះ ព្រមទាំងចុះហត្ថលេខាលើញត្តិសាកលដើម្បីគោលដៅប្រឆាំងនឹងការជួញដូរនៅកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី។

ប័ណ្ណប្រកាសរបស់សត្វឆ្មាដែលបាត់ខ្លួននៅខាងក្រៅផ្សារឆ្កែនិងសាច់ឆ្មានៅប្រទេសវៀតណាម

ចំណងជើង៖ ផ្ទាំងប្រកាសស្វែងរកឆ្មាបាត់ខ្លួននៅខាងក្រៅផ្សារលក់សាច់ឆ្កែ និងឆ្មាក្នុងប្រទេសវៀតណាម

យើងបន្តប្រយុទ្ធប្រឆាំងការជួញដូរសាច់ឆ្កែ និងឆ្មាក្នុងអំឡុងពេលជំងឹកូវីត១៩។ យើងបានបង្កើតកម្មវិធីថែទាំផ្សេងៗដើម្បីជួយសត្វនានាដែលរងផលប៉ះពាល់ពីជំងឺកូវីត១៩ និងការពារពួកវាពីការជួញដូរ។ ជាមួយដៃគូនានា យើងបានផ្ញើលិខិតចំហទៅកាន់រដ្ឋាភិបាលកម្ពុជា វៀតណាម និង ឥណ្ឌូណេស៊ី] ដើម្បីជាសារក្រើនរំឭកថាការជួញដូរសាច់ឆ្កែ និងឆ្មា អាចបង្កក្លាយជាប្រភពដ៏មានឥទ្ធិពលនៃជំងឺរាតត្បាតបន្ទាប់ ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ឱ្យបញ្ឈប់ការជួញដូរ និងការពារជីវិតសត្វ និងមនុស្សរាប់លាន។ យើងបានអនុវត្ត និងបន្តជំរុញវិស័យទេសចរណ៍ឱ្យដកចេញការផ្ដល់ជូនសេវានានាដែលពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ។ ក្រុមហ៊ុនជាច្រើនបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពីការជួញដូរសាច់ឆ្កែ​ និងឆ្មា និងហានិភ័យដ៏ខ្លាំងក្លារបស់វាចំពោះវិស័យ និងសេដ្ឋកិច្ចសាកលលោក។ ក្រុមហ៊ុនទេសចរណ៍ធំៗប្រាំបានចុះហត្ថលេខាលើការប្ដេជ្ញាចិត្តជាមួយយើងដើម្បីជួយផ្សព្វផ្សាយឥទ្ធិពល និងបញ្ឈប់ការជួញដូរដ៏គួរឱ្យភ័យខ្លាចនេះ។

រួមគ្នាជាមួយយើងប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា

សូមអាប់ឡូតរូបថតរបស់អ្នកតាមរយៈតំណភ្ជាប់នេះ ហើយសូមកុំភ្លេចស៊ែរសកម្មភាពនេះ។ 

ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

ដើម្បីស្វែងយល់បន្ថែមអំពីហានិភ័យនានានៃការជួញដូរសាច់ឆ្កែ និងឆ្មា 


សូមចូលទៅកាន់
Alex Muntenau

Alex Muntenau

Member of the science unit at FOUR PAWS

លោក Alex ជាអ្នកជំនាញបសុពេទ្យជនជាតិរ៉ូម៉ានី ដែលបានសិក្សាលើជំនាញញាណរបស់សត្វនៅទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឆ្នាំ២០១៦ លោកបានចូលបម្រើការងារផ្នែកក្រុមវិទ្យាសាស្ត្រនៅអង្គការ FOUR PAWS​ដើម្បីធានាថារាល់គម្រោង និងយុទ្ធនាការនានាមានមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំ។ 

Search