បរិច្ចាគ
ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

បញ្ឈប់ការកេងប្រវ័ញ្ចលើសត្វបែបទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការរាតត្បាតនាអនាគត 

ការជួញដូរសាច់ឆ្កែ និងឆ្មា នាំមកនូវហានិភ័យជំងឺរាតត្បាតនាពេលអនាគតយ៉ាងពិតប្រាកដ។ 

15.7.2020

ដើម្បី #ProtectMillions ការពារជីវិតឆ្កែ និងឆ្មារាប់លានក្បាល ក៏ដូចជាមនុស្សពីគ្រោះមហន្តរាយនាអនាគត អង្គការ FOUR PAWS បានស្នើទៅកាន់អង្គការទេសចរណ៍ពិភពលោកសហប្រជាជាតិ ឬUN World Tourism Organisation (UNWTO) ឱ្យអំពាវនាវដល់រដ្ឋាភិបាលអន្តរជាតិនានាជំរុញបន្ថែមដើម្បីទប់ស្កាត់ជំងឺរាតត្បាតនាអនាគតដោយបញ្ឈប់ការកេងប្រវ័ញ្ចលើសត្វបែបទ្រង់ទ្រាយធំ។ ពាក់ព័ន្ធនឹងភស្តុតាងថាការដឹកជញ្ជូន និងបង្ខាំងទុកសត្វរស់យ៉ាងឃោរឃៅ បានបង្កជាជំងឺរាតត្បាតកូវីត១៩ ហើយរាល់សកម្មភាពស្ដារស្ថានភាពឡើងវិញចាំបាច់ត្រូវរួមមានដំណោះស្រាយល្អចំពោះសត្វ ដើម្បីធានាបាននូវអនាគតមួយបានឆាប់ល្អប្រសើរឡើងវិញប្រកបដោយនិរន្តរភាព។

យោងតាមអង្គការសុខភាពពិភពលោក ជំងឺមនុស្សប្រមាណ ៧០% ដែលបានរកឃើញកាលពី៥០ឆ្នាំមុន បានបង្កដោយជំងឺដែលមានប្រភពមកពីសត្វ។

ទាំងនេះត្រូវបានគេស្គាល់ថាជាជំងឺដែលចម្លងពីសត្វមកមនុស្ស ដែលអាចឆ្លងបានរវាងសត្វមានឆ្អឹងកង (រួមទាំងមនុស្សផង)។ ជំងឺឆ្លងពីសត្វមនុស្ស មានផ្ទុកការចម្លងបាក់តេរី ដូចជាជំងឺ សាលម៉ុនណេឡា ប៉ុន្តែក៏មានដូចជាជំងឺឆ្លងប្រភេទផ្សិត ប៉ារ៉ាស៊ីត និងមេរោគផ្សេងៗ (ឧទាហរណ៍ ជំងឺអេបូឡា ជំងឺផ្ដាសាយបក្សី (H5N1)​ ជំងឺសារស៍ (SARS) និងជំងឺកូវីត១៩)។ ការប៉ះពាល់ផ្ទាល់រវាងមនុស្ស និងសត្វផ្សេងៗ នៅកន្លែងណាដែលមានសត្វរងទុក្ខហួសកម្រិត គឺកាន់តែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺពីសត្វមកមនុស្ស។ ជាលទ្ធផលអាចរាប់ចាប់ពីជំងឺស្រាលដល់ជំងឺធ្ងន់ធ្ងរចំពោះមនុស្ស និងអាចឈានដល់បាត់បង់ជីវិតផងក៏មាន។ អាជ្ញាធរនានា ចាំបាច់ ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់លទ្ធផលទាំងនេះ ដោយធ្វើយ៉ាងណាបញ្ឈប់ការជួញដូរឱ្យបានឆាប់បំផុត។

ឆ្កែនៅតាមផ្លូវទៅទីសត្តឃាត

ជាធម្មតា ការជួញដូរសាច់ឆ្កែ និងឆ្មា នាំមកនូវហានិភ័យខ្ពស់ចំពោះសហគមន៍​នានា និងអ្នកទេសចរជាដើម។ ឆ្កែ និងឆ្មា ត្រូវបានចាប់តាមផ្លូវ (ក៏ដូចជាតាមផ្ទះ) និងបើកលក់ដោយចំហនៅតាមទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​សត្វខាំ អាចចម្លងជំងឺឆ្កែឆ្កួតយ៉ាងឆាប់បំផុត។ ប្រសិនបើការជួញដូរ ការសម្លាប់ និងការទទួលទានឆ្កែ និងឆ្មានៅតែបន្ត នោះគឺជាហានិភ័យខ្ពស់មួយនៃការបង្កឱ្យកើតមានឡើងនូវជំងឺថ្មីៗនាពេលអនាគត។ ហេតុដូចនេះហើយ ដោយសារទំនាក់ទំនងក្នុងពិភពលោកកាន់តែជិតស្និទ្ធ និងទូលំទូលាយ ទើបការកើតឡើងនូវជំងឺឆ្លងពីសត្វមកមនុស្សក្នុងប្រទេសមួយអាចក្លាយជាការគំរាមកំហែងដ៏ខ្លាំងក្លាដល់សុវត្ថិភាពសុខភាពពិភពលោក។

អង្គការ FOUR PAWS កំពុងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ដើម្បីការពារពិភពលោកពីជំងឺរាតត្បាតបន្ទាប់។

អំឡុងពេលផ្ទុះឡើងនូវជំងឺកូវីត១៩ ដែលអាចកើតឡើងមកពីទីផ្សារមួយនៅ Wuhan (ប្រទេសចិន) ទីក្រុងធំៗពីររបស់ចិន (Shenzhen និង Zhuhai) បានណែនាំហាមឃាត់លើការទទួលទានសាច់ឆ្កែ និងឆ្មា ហើយរដ្ឋាភិបាលជាតិបានទទួលស្គាល់ថាឆ្កែគឺជាសត្វដៃគូមនុស្ស មិនមែនជាសត្វសម្រាប់ធ្វើអាហារទេ ដោយមានសេចក្ដីប្រកាសយ៉ាងច្បាស់ថាពួកវាមិនត្រូវបានចាត់ទុកជាប្រភេទសត្វសម្រាប់ធ្វើជាអាហារឡើយ។ នេះជាជំហានដ៏សំខាន់មួយឈានទៅបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅប្រទេសចិន។

អង្គការ FOUR PAWS កំពុងអំពាវនាវដល់អង្គការ UNWTO និងអង្គការ WHO ឱ្យជំរុញរដ្ឋាភិបាលអន្តរជាតិនានាបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា និងការកេងប្រវ័ញ្ចលើសត្វក្នុងទម្រង់ផ្សេងៗ ដើម្បីការពារពិភពលោកពីជំងឺរាតត្បាតបន្ទាប់។

តាមរយៈការស្វាគមន៍ចំពោះទស្សនវិស័យពិភពលោកតែមួយដើម្បីចាប់ផ្ដើមវិស័យទេសចរណ៍ (One Planet Vision to #RestartTourism) របស់ខ្លួន អង្គការ FOUR PAWS បានជំរុញឱ្យអង្គការ UNWTO ខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា។ អំឡុងការផ្ទុះឡើងនូវជំងឺកូវីត១៩ វិស័យទេសចរណ៍ បានធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ហើយអង្គការ UNWTO សហការជាមួយអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានសកម្មភាពស្ដារឡើងវិញនានាដើម្បីអនុវត្តបន្ថែមក្នុងការបង្ការទប់ស្កាត់ការកើតឡើងនូវជំងឺកាចសាហាវ ព្រមទាំមងការពារសុខភាព និងសុខុមាលភាពសហគមន៍ និងអ្នកទេសចរ ក៏ដូចជាសត្វផងដែរ។

ការជួញដូរសាច់ឆ្កែ និងឆ្មា ជាឧបសគ្គមួយរាំងស្ទះដល់អនាគត ដែលចាំបាច់ត្រូវបញ្ឈប់។

បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា 

សូមចុះហត្ថលេខាលើញត្តិរបស់យើងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ ដើម្បីបញ្ជូនជាសារទៅកាន់អ្នកមានសិទ្ធិស្វ័យសម្រេចឱ្យដឹងថាការជួញដូរនេះត្រូវតែបញ្ឈប់ក្នុងបំណងការពារទាំងមនុស្ស និងសត្វ និងសូមចុះឈ្មោះដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ ដែលយើងកំពុងធ្វើការដើម្បីបញ្ឈប់ការជួញដូរនេះឱ្យបានជាស្ថាពរ។

លោក  Daniel Turner

លោក Daniel Turner

ជីវវិទូបរិស្ថាន និងជាអ្នកជំនាញសិក្សាលើការជួញដូរសាច់ឆ្កែ និងឆ្មា 

លោក Daniel Turner ជាជីវវិទូបរិស្ថានមួយរូបដែលបាន និងកំពុងធ្វើការជំរុញវឌ្ឍនភាពនៃការអនុវត្តសុខុមាលភាពសត្វជាងរយៈពេល២០ឆ្នាំមកហើយ។ អំឡុងពេលនោះ លោកបានបង្កើត និងដឹកនាំគំនិតផ្ដួចផ្ដើមនានាដែលបានជះឥទ្ធិពលជាវិជ្ជមានដល់គោលការណ៍អន្តរជាតិ ច្បាប់ជាតិ និងសកម្មភាពនានា តាមរយៈវិស័យធ្វើដំណើរអន្តរជាតិ។ នៅឆ្នាំ២០១៨ លោក Daniel បានសហការបង្កើត​ ANIMODIAL ដែលជា ប្រឹក្សាអ្នកជំនាញមួយជួយផ្ដល់នូវយោបល់អព្យាក្រឹត និងគោលណែនាំច្បាស់លាស់ដើម្បីជួយគ្រប់គ្រងឥទ្ធិពលនៃវិស័យទេសចរណ៍ឱ្យប្រសើរឡើងដោយផ្ដោតទៅលើសត្វ និងបរិស្ថានធម្មជាតិ។ លោក Daniel បានផ្ដល់ជាជំនួយខាងជំនាញបច្ចេកទេសដល់អង្គការ FOUR PAWS លើយុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍។

Search