បរិច្ចាគ
ឆ្មានៅក្នុងទ្រុងមួយ

ការពិតទាំង១០ អំពីការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍

តើអ្នកដឹងទេ?

6.8.2019
  • អង្គការ FOUR PAWS កំណត់មុខសញ្ញាការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ដោយមានគោលដៅបញ្ឈប់ការជួញដូរដ៏ឃោរឃៅនេះត្រឹមឆ្នាំ២០៣០។
  • ឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដើម្បីយកសាច់សម្រាប់ការជួញដូរនៅកម្ពុជា ៥លានក្បាលជារៀងរាល់ឆ្នាំនៅវៀតណាម និងជាង១លានក្បាលជារៀងរាល់ឆ្នាំនៅឥណ្ឌូណេស៊ី។
  • ឆ្កែ និងឆ្មាភាគច្រើនជាសត្វចិញ្ចឹមតាមផ្ទះដែលត្រូវបានលួចទៅ។ ដើម្បីបំពេញតម្រូវការ ពួកឈ្មួញបានទាក់ឆ្កែតាមផ្លូវ ឬលួចចាប់នៅតាមផ្ទះប្រជាជនដែលជាញឹកញាប់ប្រើថ្នាំបំពុល។ សាច់ប្រហិតលាយថ្នាំស៊ីយ៉ានីត (Cyanide)  និងនុយប្រឡាក់ថ្នាំស្ទ្រីចនីន (Strychnine) ត្រូវបានប្រើជាទូទៅសម្រាប់បំពុលសត្វ។
  • នៅកម្ពុជា សាច់ឆ្កែមួយចានតម្លៃប្រហែល៥០០០រៀល (១,២៣ដុល្លារ) 
  • នៅកម្ពុជា សាច់ឆ្កែត្រូវបានហៅថា សាច់ពិសេស ហើយជាញឹកញាប់ត្រូវបានទទួលទានជាគ្រឿងក្លែមសម្រាប់ការជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ។ ស្ត្រីមានផ្ទៃពោះភាគច្រើនទទួលទានសាច់ឆ្កែដោយសារយល់ថាវាត្រូវជាថ្នាំកែរោគ ដូចជាបន្ទាប់ពីការសម្រាលកូនរួចជាដើម។ 
  • នៅវៀតណាម សាច់ឆ្មាត្រូវបានគេទទួលទាននៅដើមខែចន្ទគតិដើម្បីនាំលាភសំណាងល្អសម្រាប់ខែបន្ទាប់។
  • ឆ្កែជាទូទៅត្រូវបានសម្លាប់ដោយជ្រមុជក្នុងទឹក សំពងក្បាល រឹតក ឬឆក់ចរន្តអគ្គិសនីជាដើម ហើយជាញឹកញាប់គឺធ្វើនៅចំពោះមុខឆ្កែដទៃទៀតដែលកំពុងរង់ចាំដល់វេនរបស់ខ្លួនមកដល់។
  • ការបរិភោគសាច់ឆ្កែ បានជាប់ពាក់ព័ន្ធនឹងការផ្ទុះឡើងនូវជំងឺទ្រីឈីណូស៊ីស ជំងឺអាសន្នរោគ និងជំងឺឆ្កែឆ្កួតលើមនុស្ស។ 
  • នៅវៀតណាម សាច់ឆ្មា ត្រូវបានគេហៅថា “ខ្លាតូច” ហើយក្លាយជាសាច់ដ៏ពេញនិយមកាន់តែខ្លាំងនៅតាមហាងនានា ពិសេសតំបន់ភាគខាងជើង។ 
  • ឆ្កែ និងឆ្មាខ្មៅ ជាគោលដៅត្រូវប៉ាន់បំផុតដោយសារគេយល់ថាវាត្រូវជាឱសថពិសេស។ 
ឆ្កែនៅក្នុងទ្រុងមួយនៅអាស៊ីអាគ្នេយ៍

គាំទ្រការងារយើង 

យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរដ៏ឃោរឃៅ និងហាមឃាត់វាជារៀងរហូត!

សូមជួយឥឡូវនេះ!

Search